រថយន្ត​ និង​ ម៉ូតូ​ប្រ​ឡះ​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ប្រុស​ស្រី ២ នាក់​រងរបួស​ធ្ងន់ និង ស្រាល

Doliprane TVC

​ភ្នំពេញ​៖ ប្រុស​ស្រី ២ នាក់​បាន​រងរបួស​ធ្ងន់​ស្រាល ហើយ​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ បន្ទាប់ពី​ជិះ​ម៉ូតូ​លឿន ហើយ​បុក​គ្នា​ជាមួយ​រថយន្ត​មួយគ្រឿង​ទៀត​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង ។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៤០ នាទី​យប់ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅតាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម កែង​នឹង​ផ្លូវ ២២២ ស្ថិតក្នុង​សង្កាត់​បឹងរាំង ខណ្ឌដូនពេញ ។​

រថយន្ត​ និង​ ម៉ូតូ​ប្រ​ឡះ​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ប្រុស​ស្រី ២ នាក់​រងរបួស​ធ្ងន់ និង ស្រាល

បើតាម​សាក្សី​ដែល​ឃើញ​ហេតុការណ៍​ខាងលើនេះ បាន​ឲ្យ​ដឹងថា​នៅមុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​កូរ៉ូឡា ស៊េរី​ទំនើប ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AE-4955 បើកបរ​ទិសដៅ​ពី​ត្បួ​ង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ក្នុង​ល្បឿន​យ៉ាង​លឿន ខណៈ​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ម៉ាក​ហុងដា​ស្កុប​ពី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-1718 ដែល​ជិះ​គ្នា​ពីរ​នាក់ ទំនងជា​ប្ដី​ប្រព​ន្ឋ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​តាម​បណ្ដោយ​ផ្លូវ​ព្រះ​ន​រោ​ត្ដម ហើយ​ក្នុង​ល្បឿន​លឿន​ដូចគ្នា បានមក​បុក​គ្នា​ចំ​ពីមុខ​ពេញទំហឹង​បណ្ដាល​ឲ្យ​ភាគី​ខាង​ម៉ូតូ​ជាម​នុស្ស​ស្រី​ម្នាក់​បាក់ជើង​ម្ខាង​ហើយ​មនុស្ស​ប្រុស​ម្នាក់​រងរបួស​រលាត់​ខ្លួនប្រាណ​(​ស្រាល​) ។

រថយន្ត​ និង​ ម៉ូតូ​ប្រ​ឡះ​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ប្រុស​ស្រី ២ នាក់​រងរបួស​ធ្ងន់ និង ស្រាល

ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែលជា​ម្ចាស់​ម៉ូតូ​ទាំងពីរ​នាក់​នោះ ត្រូវបាន​រថយន្ត​សាមុយ​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​ភ្លាមៗ ដោយឡែក​រថយន្ត និង ម៉ូតូ​បាន​រង​ការខូចខាត​ទាំងសងខាង ហើយ​ត្រូវបាន​សមត្ថកិច្ច​មូលដ្ឋាន និង ជំនាញ​ចុះ​ធ្វើការ​វាស់វែង​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រងចាំ​ដោះស្រាយ​តាម​ក្រោយ ៕ សុខា​

រថយន្ត​ និង​ ម៉ូតូ​ប្រ​ឡះ​គ្នា​ពេញទំហឹង បណ្ដាល​ឲ្យ​ប្រុស​ស្រី ២ នាក់​រងរបួស​ធ្ងន់ និង ស្រាល