អាជ្ញាធរភ្នំពេញ ស្នើប្រធានពន្ធនាគារ ពិនិត្យឡើងវិញ សំណើលើកលែង និងបន្ធូរបន្ថយទោស

ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានស្នើនិងណែនាំឲ្យ ប្រធានពន្ធនាគារពិនិត្យ ឡើញវិញចំពោះការ ស្នើសុំលើកលែងទោស និងបន្ធូរបន្ថយ ទោសធ្វើយ៉ាងណាឲ្យ មានតម្លាភាពចំពោះទណ្ឌិត។

នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ លោក ឃួង ស្រេង អញ្ជើញជាអធិបតី ក្នុងអង្គប្រជុំស្តីពី ការពង្រឹងគោលការណ៍ ក្នុងការស្នើសុំ បន្ធូរបន្ថយទោស និងលើកលែង ទោសដល់ទណ្ឌិត ។

ក្នុងកិច្ចប្រជុំពិភាក្សានេះ លោកអភិបាលរង បានណែនាំឲ្យប្រធាន ពន្ធនាគារពិនិត្យឡើញវិញ ចំពោះការស្នើសុំលើក លែងទោស និងបន្ធូរបន្ថយទោស ធ្វើយ៉ាងណាឲ្យមាន តម្លាភាពចំពោះទណ្ឌិត និងរៀបចំឯកសារ ប្រវត្តិរូបសង្ខេបលំអិតពី បទលើ្មសដែលពួក គាត់បានប្រព្រឹត្ត បញ្ជូនមកឲ្យគណៈ កម្មការត្រួតពិនិត្យ និងវាយតម្លៃ ។

លោកអភិបាលរង បានស្នើសមាជិកក្នុង គណៈកម្មាធិការវាយតម្លៃ ទាំងអស់ត្រូវពង្រឹង គោលការណ៍ក្នុងការ ស្នើសុំបន្ធូរបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិត ហើយត្រូវកំណត់ មុខសញ្ញាឲ្យបាន ច្បាស់លាស់នៃការប្រព្រឹត្ត បទល្មើសរបស់ ទណ្ឌិតនីមួយៗ៕

អាជ្ញាធរភ្នំពេញ ស្នើប្រធានពន្ធនាគារ ពិនិត្យឡើងវិញ សំណើលើកលែង និងបន្ធូរបន្ថយទោស