អាជ្ញាធរ​ខ្មែរ-ថៃ​ជួប​គ្នា​ដើម្បី​រក​ដំណោះស្រាយ​ជូន​អាជីវករ​ខ្មែរ​នៅ​ផ្សារ​រ៉ុងក្លឿ

អាជ្ញាធរ​ខ្មែរ និង​ថៃ​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ នេះ ដើម្បី​រក​ដំណោះស្រាយ​ជូន​អាជីវករ​ខ្មែរ នៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ ក្រោយ​មាន​ការ​ប៉ះ​ទង្គិច​គ្នា ជាមួយ​នឹង​សមត្ថកិច្ច​ថៃ ដែល​រហូត​មក​ដល់​ពេល​នេះ អាជីវករ​ខ្មែរ​មួយ​ចំនួន​នៅ​មិន​ទាន់​ហ៊ាន​ចូល​លក់​ក្នុង​ផ្សារ​នោះ​វិញ​ទេ។

តំណាង​នៃ​ជំនួប​នេះ ដឹកនាំ​ដោយ​អនុរដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ​ខ្មែរ លោក សុខ ភាព និង​មេបញ្ជាការ​ភូមិភាគ​ទី១​ថៃ លោក ថេបភុង ភិផាយ៉ាកកាន់ រួម​ទាំង​មន្ត្រី​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​ខេត្ត​ស្រះកែវ ដែល​ធ្វើ​ឡើង​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០១៦ មាន​តូប​លក់​ដូរ​នៅ​ផ្សារ​រ៉ុងក្លឿ ប្រមាណ ៥០​ភាគរយ​​បាន​ដាក់​លក់​ទំនិញ​របស់​ខ្លួន បន្ទាប់​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ប្រាវ​រវាង​អាជីវករ​ខ្មែរ និង​សមត្ថកិច្ច​ថៃ ដែល​ឈាន​ដល់​ការ​ចាប់​ខ្លួន​អាជីវករ​ខ្មែរ​ចំនួន ២​រូប កាល​ពី​ថ្ងៃ​ទី​៣ កុម្ភៈ ពេល​សមត្ថកិច្ច​ថៃ ចុះ​ពិនិត្យ​កម្មសិទ្ធិ​បញ្ញា​លើ​ទំនិញ​របស់​អាជីវករ​ខ្មែរ​នៅ​ទីនោះ។

សូម​រង់​ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។