នគរបាល​ជាន់ខ្ពស់​ប្រទេស​ជប៉ុន មក​គោរព​វិញ្ញាណ​ក័​ន្ធ​សព មន្ត្រី​ជប៉ុន​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​ដែល​ខ្មែរក្រហម បាញ់សម្លាប់​

​សៀមរាប: ក្នុង​ដំណើរ​ទស្សនកិច្ច​ជា​ផ្លូវការ​របស់​អគ្គនាយក កិច្ចការបរទេស​និង​សន្តិសុខ បច្ចេកទេស​នគរបាល នៃ​ព្រះរាជាណាចក្រ​ជប៉ុន​និង​សហការី បាន​អញ្ជើញ​ទៅ​គោរព​វិ​ញ្ញា ណ​ក័​ន្ធ ដល់​សព​អតីតមន្ត្រី​ជប៉ុន ដែល​ត្រូវបាន​ខ្មែរក្រហម​បាញ់សម្លាប់​ក្នុង​បេស​ក កម្ម​អង្គការសហប្រជាជាតិ​នៅ​កម្ពុជា​(​អ៊ុនតាក់​) និង​បន្ទាប់មក​ប្រតិភូ​ដដែល​បានមក​ពិនិត្យ និង​ស្វែងយល់​នៅ​ប៉ុ​ស្កិ៍​នគរបាល​រដ្ឋបាល​សង្កា​ត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក ហួត សុធី ប្រធានការិយាល័យ​សន្តិ​សុខ​ផ្ទៃក្នុង​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តសៀមរាប​បានបញ្ជាក់​អោយដឹង​នៅ ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ នេះ​ថា លោក Yasuhiro Shirakawa អគ្គនាយក​កិច្ចការបរទេស​និង​សន្តិសុខ​បច្ចេកទេស​នគរបាល នៃ​ព្រះរាជាណាចក្រ​ជប៉ុន​និង​សហការី កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែកុម្ភៈ​ឆ្នាំ​២០១៦ ប្រតិភូ​បាន អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក័​ន្ធ សព​មន្ត្រី​ជប៉ុន​ដែល​មក​ធ្វើ​បេសកកម្ម​អង្គការ​សហ ប្រជាជាតិ​(​អ៊ុនតាក់​)​នៅ​កម្ពុជា ហើយ​ត្រូវបាន​ខ្មែរក្រហម​បាញ់សម្លាប់​កាលពី​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​១៩៩៣​។​

​សព​បេសកកម្ម​ជនជាតិ​ជប៉ុន ដែល​ត្រូវ​ខ្មែរក្រហម​បាញ់សម្លាប់​នោះ​មានឈ្មោះ តា​កាតា កាលនោះ​លោក​មាន​អាយុ​២៦​ឆ្នាំ ហើយ​ត្រូវបាន​ខ្មែរក្រហម​បាញ់សម្លាប់​ស្ថិតនៅ ចំណុច​ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ ខណៈពេលដែល​អតីតជន​ជាតិ​ជប៉ុន​រូប នោះ ទៅ​បេសកកម្ម​នៅ​ព្រំដែន​ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

​នៅ​ទីតាំង​ស្រុក​បន្ទាយ​អំពិល​ខេត្ត​ឧ​ត្ត​រ​មានជ័យ ដែល​លោក Yasuhiro Shirakawa និង​ប្រតិភូ​ទៅ​គោរព​វិញ្ញាណ​ក័​ន្ធ​នោះ គឺជា​ការគោរព​ស្លាក​ព្រលឹង​និង​ឈ្មោះ ដែល​រាជ​រដ្ឋា ភិ​បាល​កម្ពុជា​ចារ​ជា​ប្រ​វត្ត​សាស្ត្រ​នៅ​កន្លែងកើតហេតុ​តែប៉ុណ្ណោះ​។​

​ដោយឡែក​នៅ​ថ្ងៃទី​១៧​ខែកុម្ភៈ​ឆ្នាំ​២០១៦ ប្រតិភូ​ជាន់ខ្ពស់​នគរបាល​ជប៉ុន ដែល ជូន​ដំណើរ​ដោយផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ទិ​ត្យ ណា​រ៉ុង អធិការនគរបាល​ក្រុង​សៀម រាប​និង​លោក​វរសេនីយ៍ទោ ហួត សុធី ប្រធានការិយាល័យ​សន្តិ​សុខ​ផ្ទៃក្នុង​ខេត្តសៀមរាប បាន​អញ្ជើញ​ទៅពិនិត្យ​និង​ស្វែងយល់ នៅ​ប៉ុ​ស្កិ៍​នគរបាល​រដ្ឋបាល​សង្កា​ត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។​

​លោក ហួត សុធី ប្រធានការិយាល័យ​សន្តិ​សុខ​ផ្ទៃក្នុង​ខេត្តសៀមរាប បាន​បញ្ជាក់ថា​ការ​ទស្សនកិច្ច​នៅ​ប៉ុ​ស្កិ៍​នគរបាល​រដ្ឋបាល​សង្កា​ត់​សាលា​កំរើក គឺ​ប្រតិភូ​នគរ បាលជ​ប៉ុន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការដឹកនាំ​របស់​នគរ​បាល​មូលដ្ឋាន ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ជាពិសេស​អគ្គស្នងការ​ដ្ឋា​ន​នគរបាលជាតិ​ក្រសួងមហាផ្ទៃ ដែល​ធ្វើ អោយ​នគរបាលជាតិ​កម្ពុជា​ទាំងមូល មានចំណេះដឹង​ខ្ពស់ និង​បាន​អនុវត្ត​ជំនាញ​របស់ខ្លួន មាន​ប្រសិទ្ធភាព​ខ្ពស់​៕

នគរបាល​ជាន់ខ្ពស់​ប្រទេស​ជប៉ុន មក​គោរព​វិញ្ញាណ​ក័​ន្ធ​សព មន្ត្រី​ជប៉ុន​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​ដែល​ខ្មែរក្រហម បាញ់សម្លាប់​

នគរបាល​ជាន់ខ្ពស់​ប្រទេស​ជប៉ុន មក​គោរព​វិញ្ញាណ​ក័​ន្ធ​សព មន្ត្រី​ជប៉ុន​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​ដែល​ខ្មែរក្រហម បាញ់សម្លាប់​

នគរបាល​ជាន់ខ្ពស់​ប្រទេស​ជប៉ុន មក​គោរព​វិញ្ញាណ​ក័​ន្ធ​សព មន្ត្រី​ជប៉ុន​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​ដែល​ខ្មែរក្រហម បាញ់សម្លាប់​

នគរបាល​ជាន់ខ្ពស់​ប្រទេស​ជប៉ុន មក​គោរព​វិញ្ញាណ​ក័​ន្ធ​សព មន្ត្រី​ជប៉ុន​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​ដែល​ខ្មែរក្រហម បាញ់សម្លាប់​
​រូបភាពៈ​នគរបាល​ជាន់ខ្ពស់​ប្រទេស​ជប៉ុន មក​គោរព​វិញ្ញាណ​ក័​ន្ធ​សព​មន្ត្រី​ជប៉ុន​ក្នុង​បេសកកម្ម​អង្គការសហប្រជាជាតិ​ដែល​ខ្មែរក្រហម​បាញ់សម្លាប់​និង​ស្វែងយល់​ប៉ុស្តិ៍នគរបាល​សាលា​កំរើក​៕​