Kayne West អង្វរ​ខ្ចីលុយ Mark Zuckerberg

Doliprane TVC

​តារាចម្រៀង​រ៉េ​ប​ដ៏​ល្បីឈ្មោះ Kayne West ប្រហែល​ជាមាន​ភាពជោគជ័យ​ជាច្រើន​ក្នុង​ឆាកជីវិត​របស់គេ តែ​បញ្ហា​នោះ​គឺថា ជោគជ័យ​ទាំងនោះ​មិន​គ្រប់គ្រាន់​សម្រាប់​គេ​នៅឡើយ​ទេ ។​ ​ក្នុងនាម​ជាតា​រា​ដ៏​ល្បីឈ្មោះ គេ​គប្បី​មាន​ប្រាក់​ជាច្រើន​នៅក្នុង​ខ្លួន តែ​អ្វីដែល​ភ្ញាក់ផ្អើល​នោះ​គឺថា Kayne បានប្រកាសថា ខ្លួន​កំពុងតែ​ជំពាក់​បំណុល​យ៉ាងច្រើន​ខ្ទង់​រាប់លាន​ដុល្លារ​ឯណោះ ។ មិន​ត្រឹមតែ​ប្រកា​សប៉ុ​ណ្នឹ​ង​ទេ លោក​ក៏បាន​រក​ដំណោះស្រាយ​ជាច្រើន​សម្រាប់​រឿងនេះ ដែល​ដំណោះស្រាយ​ទាំងនោះ​រួមមាន​លោក​ប្រកាស​ចង់​ខ្ចីលុយ​ប្រធាន​ស្ថាបនិក​បណ្តាញ​សង្គម Facebook លោក Mark Zuckerberg ថែម​ទៀតផង ។

Kayne West អង្វរ​ខ្ចីលុយ Mark Zuckerberg

ស្វាមី​របស់​តារា​ស្រី​ត្រគាក​ធំ Kim Kardashian រូបនេះ​បាន​សរសេរ​សារ​ចូលទៅក្នុង​គណនី​របស់​ផ្ទាល់​របស់លោក Mark Zuckerberg ជាច្រើន​សារ​ដែល​ទាំងអស់​សរុប​ន័យ​មក​ថា លោក​ចង់​ខ្ចីលុយ​ប្រធាន​ស្ថាបនិក​ខាងលើ​ប្រមាណ ១ ពាន់​លាន​ដុល្លារ ។​ រឿងនេះ​ធ្វើ​ឲ្យ​មនុស្ស​ជាច្រើន​ភ្ញាក់ផ្អើល និង ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ ព្រោះ​គេ​គិតថា អាចជា​រឿង​លេងសើច​របស់ Kayne ក៏​អាច​ថា​បាន តែបើ​យោងតាម​សកម្មភាព​របស់គាត់​សព្វថ្ងៃ មើលទៅ​ដូចជា​ពិតៗ​ណាស់ ៕ ថា​វរិ​ទ្ធ (​ប្រភព ៖ ហូលីវូដ ឡៃ​យ៍​)
Kayne West អង្វរ​ខ្ចីលុយ Mark Zuckerberg Kayne West អង្វរ​ខ្ចីលុយ Mark Zuckerberg Kayne West អង្វរ​ខ្ចីលុយ Mark Zuckerberg