បុរស​ម្ចាស់​ហាង ក្លាយ​ជា​មនុស្ស​ល្បី មាន​អ្នក​សុំ​ថត​ច្រើន​ ព្រោះ​​មុខ​ដូច​ គីម​ ជុង​អ៊ុន

បុរស​ម្ចាស់​ហាង ក្លាយ​ជា​មនុស្ស​ល្បី មាន​អ្នក​សុំ​ថត​ច្រើន​ ព្រោះ​​មុខ​ដូច​ គីម​ ជុង​អ៊ុន

បុរស​​​ ​ម្ចាស់​ហាង​អាហារ​មួយ​កន្លែង​ ​នៅ​ ក្រុង Guangzhou ខេត្ត Guangzhou ប្រទេស​ចិន​ ដែល​មាន​មុខ​មាត់ រាង​រៅ ដូច​ទៅ​នឹង មេ​ដឹក​នាំ​ កូរ៉េ​ខាង​ជើង​បច្ចុប្បន្ន គីម ជុងអ៊ុន កំពុង​​ធ្វើ​ឲ្យ​​ សាធារណជន​ចិន​ ចាប់​អារម្មណ៍​​​​ខ្លាំង។

 

បុរស​ម្ចាស់​ហាង ក្លាយ​ជា​មនុស្ស​ល្បី មាន​អ្នក​សុំ​ថត​ច្រើន​ ព្រោះ​​មុខ​ដូច​ គីម​ ជុង​អ៊ុន
 

តាម​​សារព័ត៌មាន​ក្នុង​ស្រុក​ចិន Sina បាន​ឲ្យ​ដឹង​ថា បុរស​ម្ចាស់​ហាង ខាង​លើ មាន​ឈ្មោះ​ថា Zhang Daiming វ័យ​ ៣២ ឆ្នាំ។ Zhang ​បាន​ប្រាប់​​ទៅ​សារព័ត៌មាន​ថា គាត់​ខ្លួន​ឯង​មិន​បាន​ដឹង​​​​ថា មាន​រូប​រាង និង​ មុខ​មាត់​ស្រដៀង​​​នឹង មេ​ដឹក​នាំ​ផ្ដាច់​ការ​កូរ៉េ​ខាង​ជើង​នោះ​ទេ រហូត​​ដល់​ពេល​មួយ ភ្ញៀវ​​​ហាង​ម្នាក់​​​​បាន​ បង្ហាញ​ប្រាប់​​គាត់​។

បុរស​ម្ចាស់​ហាង ក្លាយ​ជា​មនុស្ស​ល្បី មាន​អ្នក​សុំ​ថត​ច្រើន​ ព្រោះ​​មុខ​ដូច​ គីម​ ជុង​អ៊ុន
 

​ក្រោយ​​មក Zhang ​បាន​​ឃើញ​រូប មេ​ដឹក​នាំ​កូរ៉េ​ខាង​ជើង គីម​ ជុងអ៊ុន ហើយ​បាន​សារភាព​ថា គាត់​ពិត​ជា​មាន​រូប​រាង​ស្រដៀង​មែន។ យ៉ាង​ណា​ក្ដី នៅ​ពេល​ Zhang​ ចេញ​ពី​​កន្លែង​ទៅ​ដើរ​​​លេង​តាម​ទី​ក្រុង មាន​មនុស្ស​ជា​ច្រើន​​បាន​មក​សុំ គាត់​ថត​រូប​ជា​មួយ។ រូប​ថត Zhang បាន​ថត​ជា​មួយ​​ប្រជាជន​ចិន ជា​ច្រើន​នាក់​នៅ សួន ​Baiyun Lake ក្នុង​ប្រទេស​ចិន កំពុង​ល្បី​ខ្លាំង​លើ​បណ្ដាញ​ទំនាក់​ទំនង​សង្គម​ចិន៕

 

 បុរស​ម្ចាស់​ហាង ក្លាយ​ជា​មនុស្ស​ល្បី មាន​អ្នក​សុំ​ថត​ច្រើន​ ព្រោះ​​មុខ​ដូច​ គីម​ ជុង​អ៊ុន
 

ចុចអាន៖ មើល​ទិដ្ឋភាព​ដ៏​កម្រ​នៃ​ព្រលាន​យន្តហោះ​ថ្មី​របស់​កូរ៉េខាងជើង

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ shanghaiist​​