ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​ការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក​ថ្មីគិតចាប់តំាងពីថ្ងៃទី០១ មករា​ ដល់ថ្ងៃទី១៤ កុម្ភៈ ២០១៦​ សមត្ថកិច្ចបានផាកពិន័យ​ជនល្មើសច្បាប់​បានចំនួន​៣១០៤.០៥៥.០០០រៀល ។

នេះបើយោង​តាមរបាយការណ៍របស់គណៈកម្មាធិការជាតិ​សុវត្ថិភាពចរាចរណ៍ផ្លូវគោកអនុគណៈកម្មការទី២ ​ដែលត្រូវបានបង្ហាញឡើងនៅក្នុង​កិច្ចប្រជុំត្រួតពិនិត្យស្តីពីច្បាប់​ចរាចរណ៍ផ្លូវគោក​ នារសៀលថ្ងៃទី១៨ កុម្ភៈ ​២០១៦ ​នៅទីស្តីការក្រសួងមមហាផ្ទៃ ។

បើតាមរបាយការណ៍ដដែល ​ក្នុងសបា្តហ៍ទី២នៃខែកុម្ភៈ ឆ្នាំ២០១៦នេះ ​រកឃើញយានយន្តល្មើសល្បឿន​៩៩២គ្រឿង និងល្មើសជាតិស្រវឹង១០៦៦នាក់ ​និងបញ្ជូនទៅ​តុលាការ​១៨នាក់ ៕