ម្ចាស់​ជើងឯក​ស្ក​ត់ឡែ​ន Celtic ទិញ​ខ្សែបម្រើ​វ័យក្មេង​បន្ថែមទៀត

ខ្សែបម្រើ​កណ្តាល​សញ្ជាតិ ន័​រវេ​ស Kristoffer Ajer បាន​ព្រមព្រៀង​ផ្ទេរ​ទៅលេង​នៅ​ក្លិប Celtic នា​ខែមិថុនា ខាងមុខនេះ ក្នុង​កិច្ចសន្យា ៤ឆ្នាំ។
កីឡាករ​ទើប​វ័យ ១៧ឆ្នាំ​រូបនេះ បច្ចុប្បន្នកំពុង​លេង​នៅ​ក្លិប Start ក្នុងស្រុក​កំណើត​ខ្លួន និង​បានមក​សាក​ជើង​លេង​ជាមួយ​ម្ចាស់​ជើង​របស់​ស្ក​ត់ឡែ​ន​នេះ កាលពី​ខែមករា។

kristoffer-ajerAjer បានបង្ហាញ​ខ្លួន​ក្នុង​ការប្រកួត​ចំនួន ៤០ប្រកួត ស៊ុត​បាន ១៣គ្រាប់​និង​ធ្លាប់​លេង​ឲ្យ​ជម្រើសជាតិ ន័​រវេ​ស អាយុ​ក្រោម ១៧ឆ្នាំ​ផងដែរ។
ថ្លែងប្រាប់​ពេលមកដល់​ព្រលានយន្តហោះ Glasgow កាលពី​ម្សិលមិញ Ajer បាន​និយាយថា «ខ្ញុំ​សប្បាយចិត្ត​ខ្លាំងណាស់។ ខ្ញុំ​បាន​លេង​ទីនេះ​ពិតប្រាកដ​ម្តងទៀត​ហើយ»។ សូមបញ្ជាក់ថា Celtic កំពុង​ពង្រឹង​ក្រុម​ជម្រើស​ទីមួយ​របស់ខ្លួន ដែល​បាន​ព្យាយាម​ទិញ​កីឡាករ ដូចជា​ខ្សែការពារ ដា​ណឺ​ម៉ាក Erik Sviatchenko និង​ខ្សែប្រយុទ្ធ​តួ​ក​គី Colin Kazim-Richards ថែមទាំង​នាំ បម្រើ​ស្លាប Patrick Roberts ពី​ក្លិប​អង់គ្លេស Manchester City ផងដែរ៕