ខ្សែប្រយុទ្ធ PSG ម្នាក់ទៀត​ផ្ទេរ​ទៅ​នៅ​ក្លិប​ចិន Hebei

កីឡាករ Ezequiel Lavezzi របស់​ក្លិប​បារាំង Paris Saint-Germian (PSG) នឹង​ក្លាយទៅជា​កីឡាករ​លំដាប់​អន្តរជាតិ​ម្នាក់ទៀត ដែល​ត្រូវ​ផ្ទេរ​ទៅលេង​នៅ​ប្រទេស​ចិន បន្ទាប់ពី​រូបគេ​បាន​ព្រមព្រៀង​ចុះហត្ថលេខា​ជាមួយ​ក្លិប Hebei China Fortune លេង​ក្នុង​លី​ក​កំពូល​ចិន Super League។

lavezziកីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​នេះ អស់​កុងត្រា​លេង​នា​រដូវក្តៅ​នេះ និង​ធ្លាប់មាន​ព័ត៌មាន​រាយការណ៍​ថា តោ​ខៀវ Chelsea និង Inter Milan ចាប់អារម្មណ៍​ផងដែរ។ កីឡាករ​វ័យ ៣០ ឆ្នាំ​រូបនេះ​ស៊ុត​បញ្ចូល​ទី ២២គ្រាប់​ក្នុង ១០៧ប្រកួត​ឲ្យ PSG ក្នុង​លី​ក Ligue 1 បារាំង​ចាប់តាំងពី​ឆ្នាំ ២០១២ ប៉ុន្តែ​ភាគច្រើន ជា​កីឡាករ​បម្រុង​ប៉ុណ្ណោះ​ជាមួយ​ម្ចាស់​ជើងឯក​ចាស់​នេះ។ Lavezzi ដែល​ផ្ទេរ​មកលេង​នៅ PSG ពី​ក្លិប​អ៊ីតាលី Napoli ក្នុងតម្លៃ​ខ្លួន ៣០លាន​អឺ​រូ នឹង​ចាប់ដៃ​គូរ​លេង​ជាមួយ​អតីត​កីឡាករ​កាំភ្លើង​ធំ Arsenal និង Roma គឹ​ខ្សែប្រយុទ្ធ Gervinho ដែល​ទើបបាន​ចុះ​កុងត្រា​កាលពី​ខែ​មុន។
ក្លិប Hebei មិនបាន​បង្ហាញ​តម្លៃ​ខ្លួន​របស់​កីឡាករ Lavezzi នេះ​ទេ៕