រថយន្ត​ឡិច​ស៊ី​ស​បើក​ថយក្រោយ​ភ្លាត់ស្នៀត​ធ្លាក់​ប្រឡាយ​ទឹកស្អុយ​ទាំង​ថ្ងៃ

Doliprane TVC

​ភ្នំពេញ​៖ រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX 300 មួយគ្រឿង បាន​បើករ​ថយក្រោយ ភ្លាត់ស្នៀត​បាន​ជ្រុល​ទៅដល់​មាត់​ប្រឡាយ បណ្ដាល​ឲ្យ​បាក់​ដី ធ្លាក់ចូល​ទៅក្នុង​ប្រឡាយ​ទឹកស្អុយ ទាំង​កំរោល ប៉ុន្តែ​សំណាងល្អ មិនបាន​បណ្ដាលឱ្យ​អ្នកបើកបរ រងរបួស​នោះឡើយ និង បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា ម៉ោង ១១ និង ៣៥ នាទី​ព្រឹក​ថ្ងៃទី ១៣ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅតាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៤ ត្រង់ចំណុច​ខាងកើត​សាលាសង្កាត់​ចោមចៅ ១០០ ម៉ែត្រ ស្ថិតក្នុង ភូមិ​ថ្នល់បំបែក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។​

រថយន្ត​ឡិច​ស៊ី​ស​បើក​ថយក្រោយ​ភ្លាត់ស្នៀត​ធ្លាក់​ប្រឡាយ​ទឹកស្អុយ​ទាំង​ថ្ងៃ

រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX300 មួយគ្រឿង​នោះ ពណ៌​ស្ករ ពាក់​ស្លាក​លេខ ភ្នំពេញ 2AD-5770 អ្នកបើកបរ មិនបាន​ប្រាប់​ឲ្យ​ដឹង​ឈ្មោះ​នោះឡើយ ដោយ​គាត់ មានការ​លាក់លៀម ព្រោះ​មានការ​ខ្មាសអៀន មិន​ចង់​បញ្ចេញ​ឈ្មោះ​ឲ្យ​នរណា​ដឹង​ឡើយ ។​ តាម​ប្រភពព័ត៌មាន បានឱ្យដឹងថា​មុន​កើតហេតុ រថយន្ត ១ គ្រឿង​នេះ បាន​ចត​ទុក​នៅលើ​ចិញ្ចើម​ផ្លូវជាតិ លេខ ៤ អម​មាត់​ប្រឡាយ ផ្នែក​ខាងត្បូង​ផ្លូវជាតិ​លេខ ៤ ដោយ​មិនបាន​ដឹងថា​ម្ចាស់​រវល់​ទៅណា​នោះឡើយ លុះ​មួយសន្ទុះ​ក្រោយមក ទើប​ឃើញ​ម្ចាស់​រថយន្ត​ជា​បុរស​ម្នាក់ ឡើងទៅ​បើក​យក​រថយន្ត តែ​រ៉ឺ​យែ​រ​ថយក្រោយ ។

រថយន្ត​ឡិច​ស៊ី​ស​បើក​ថយក្រោយ​ភ្លាត់ស្នៀត​ធ្លាក់​ប្រឡាយ​ទឹកស្អុយ​ទាំង​ថ្ងៃ

ខណៈនោះ​ភ្លាត់ស្នៀត បាក់​ដី​មាត់​ប្រឡាយ បណ្ដាល​ឲ្យ​ផុង​កង់​ក្រោយ រអិល​ធ្លាក់ចូល​ប្រឡាយ ទឹកស្អុយ​ទាំង​កំរោល​តែម្ដង ។​ ខណៈនោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង ហើយ​ក្រោយពេល កើតហេតុ​រថយន្ត​រង​គ្រោះ ត្រូវបាន​ម្ចាស់​ហៅ​រថយន្តស្ទូច ទៅ​ស្ទូច​ឡើងគោក​ទៅធ្វើ​ការជួសជុល ដោយ​ខ្លួនឯង​ឡើងវិញ ៕ ពោធិ៍​សែន​ជ័យ​