ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ឆ្លងផ្លូវ របួស ២ នាក់​ឪពុក និង កូន

Doliprane TVC

​រាជធានី​ភ្នំពេញ​៖ ពីរនាក់​ឪពុក និង កូន បាន​រងរបួស​ធ្ងន់ និង ស្រាល ត្រូវ​រថយន្ត​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​កាល់ម៉ែត​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ជិះ​ម៉ូតូ​មួយគ្រឿង​បុក​ជាមួយ​រថយន្ត​ដឹកទំនិញ​មួយគ្រឿង​ចំ​ពីមុខ​ពេញទំហឹង ។​ ​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក​ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០១៦ នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ ៥ ត្រង់​មុខ​ស្ថា​នី​ទូរទស្សន៍​ស៊ី​ធី​អិន​ក្នុង ភូមិ​ក្រោយ​គោ សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឬ​ស្សី​កែវ ។​

ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ឆ្លងផ្លូវ របួស ២ នាក់​ឪពុក និង កូន

​រថយន្ត​ដែល​បុក​ជាមួយ​ម៉ូតូ​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3C-6575 ជា​រថយន្ត​របស់​ក្រុមហ៊ុន​ឡុង​ម៉េង បើកបរ​ដោយ​ឈ្មោះ កៃ សាវឿន ភេទ​ប្រុស អាយុ ៣២ ឆ្នាំ​ស្នាក់នៅ សង្កាត់​បឹង​កេងកង​១ ខណ្ឌចំការមន ។​ ​អ្នករងរបួស​ក្នុង​គ្រោះថ្នាក់ ទី​១.​ឈ្មោះ ខាត់ ឃឿន ភេទ​ប្រុស អាយុ ៤៨ ឆ្នាំ​ជា​ឪពុក និង ទី​២ ជា​កូន​ឈ្មោះ ឃឿន សារ៉ន ភេទ​ស្រី អាយុ ១៨ ឆ្នាំ ។ អ្នក​ទាំងពីរ មាន​ទីលំនៅ​ខេត្តស្វាយរៀង ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា សេ ១២៥ ពណ៌​ខ្មៅ សេរី ០១០ ពាក់​ស្លាក​លេខ 1U-4913 ។​

ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ឆ្លងផ្លូវ របួស ២ នាក់​ឪពុក និង កូន

​តាម​ព័ត៌មាន​អោយដឹងថា​មុនពេល​កើតហេតុ គេ​ឃើញ​ជនរងគ្រោះ​ទាំង ២ នាក់ ឪពុក និង កូន​ជិះ​ម៉ូតូ​មួយគ្រឿង ធ្វើដំណើរ​តាមផ្លូវ​ជាតិ​លេខ ៥ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​ល្បឿន​លឿន ។ នៅពេល​មកដល់​កន្លែង​កើតហេតុ ក៏បាន​ជួប​គ្រោះថ្នាក់​ជាមួយ​រថយន្ត​ដឹកទំនិញ​ដែល​បាន​បើក​ឆ្លងផ្លូវ​ពី​កើ​តទៅ​លិច​ចំ​ពីមុខ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ និង ស្រាល​តែម្តង ។ ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​កន្លែងកើតហេតុ​វាស់វែង រួច​បញ្ជូន​រថយន្ត និង ម៉ូតូ​ទៅ​រក្សារ​ទុក នៅ​ប៉ុស្តិ៍​នរគ​បាល​រដ្ឋបាល​គីឡូម៉ែត្រ​លេខ ៦ ដើម្បី​ដោះស្រាយ ៕ ម៉េង ធា​

ជិះ​ម៉ូតូ​បុក​ជាមួយ​រថយន្ត​ឆ្លងផ្លូវ របួស ២ នាក់​ឪពុក និង កូន