Smart ផ្តល់ទឹកប្រាក់ ៣០ម៉ឺនដុល្លារអាម៉េរិក ដល់ក្រសួងប្រៃសណីយ៍ ដើម្បីកសាងអគារ ស្នាក់នៅជូនដល់និស្សិត

ភ្នំពេញ៖ ក្រុមហ៊ុនទូរស័ព្ទស្មាតហ្វូន នៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បានបរិច្ចាគទឹក ប្រាក់ចំនួន ៣០ដុល្លារអាម៉េរិក ដល់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៃព្រះរាជាណាចក្រកម្ពុជា (MPTC) ដើម្បីធ្វើអគារស្នាក់នៅ សម្រាប់វិទ្យាស្ថានជាតិ ប្រៃសណីយ៍ទូរគមន៍ និងបច្ចេកវិទ្យាគមនាគមន៍ អាចនឹងផ្ទុកនិស្សិត ១០០នាក់បន្ថែមទៀត។

លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍ថា «បេសកកម្មរបស់ NIPTICT នេះគឺដើម្បីបណ្តុះ បណ្តាលអ្នកជំនាញ ដែលមានសមត្ថភាពខ្ពស់ និងមានការប្តេជ្ញាចិត្តក្នុង វិស័យទូរគមនាគមន៍ និង ICT ដែលនឹងដើរតួនាទីសំខាន់ ក្នុងការអភិវឌ្ឍន៍ ប្រទេសកម្ពុជា និងការធ្វើសមាហរណកម្មខ្លួន ចូលទៅកាន់សហគមន៍ សេដ្ឋកិច្ចអាស៊ាន» ។

រដ្ឋមន្ត្រីប្រៃសណីយ៍ និងទូរគមនាគមន៍ បានមានប្រសាសន៍បន្តថា «ខ្ញុំពិតជាសរសើរចំពោះ Smart ដែលបរិច្ចាគថវិកា ដើម្បីកសាងអគារស្នាក់ នៅជូនដល់និស្សិត ជាពិសេសនិស្សិតដែល មកពីខេត្តឆ្ងាយៗ មកសិក្សានៅវិទ្យា ស្ថានរបស់យើង» ។

លោក ថូម៉ាស ហ៊ុន នាយកប្រតិបត្តិ ក្រុមហ៊ុនស្មាត បានមានប្រសាសន៍ថា «យើងមានភាពសប្បាយ រីករាយយ៉ាងខ្លាំង ក្នុងការចូលរួម សាងសង់អគារ NIPTICT ដែលជាគំនិតផ្តួចផ្តើម របស់ក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ សម្រាប់សិស្ស និស្សិតនៅកម្ពុជា»។

បញ្ជាក់ផងដែរថា ក្រុមហ៊ុនស្មាត ជាក្រុមហ៊ុន ដែលជាប់ឈ្មោះជា ក្រុមហ៊ុនរួមចំណែកការងារ សង្គមច្រើនបំផុត នៅឆ្នាំ២០១៥ ដោយទទួលបាន ចំណាត់ថ្នាក់ពី Global Banking and Finance Review៕

Smart ផ្តល់ទឹកប្រាក់ ៣០ម៉ឺនដុល្លារអាម៉េរិក ដល់ក្រសួងប្រៃសណីយ៍ ដើម្បីកសាងអគារ ស្នាក់នៅជូនដល់និស្សិត

Smart ផ្តល់ទឹកប្រាក់ ៣០ម៉ឺនដុល្លារអាម៉េរិក ដល់ក្រសួងប្រៃសណីយ៍ ដើម្បីកសាងអគារ ស្នាក់នៅជូនដល់និស្សិត