បទសម្ភាសន៍​អំពី​ការ​ប្ដូរ​តួនាទី​អភិបាល​ខេត្ត​មណ្ឌលគិរី​ទៅ​បម្រើ​ការ​នៅ​ក្រសួង​មហាផ្ទៃ​វិញ

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង នៅ​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ នេះ បាន​សម្រេច និង​ចូលរួម​ជា​អធិបតី​ក្នុង​ការ​ប្ដូរ​តួនាទី​អភិបាល​ខេត្ត​មណ្ឌលគិរី ចេញ​ទៅ​បម្រើ​ការ​នៅ​ក្រសួង​មហាផ្ទៃ វិញ ខណៈ​ដែល​ការ​ដឹក​នាំ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ កើត​មាន​រឿង​ចម្រូងចម្រាស​ជាច្រើន។

រឿង​ចម្រូងចម្រាស​ទាំង​នោះ រួម​មាន ការ​រក​ឃើញ​បទល្មើស​ព្រៃ​ឈើ​ច្រើន​សន្ធឹកសន្ធាប់​នា​ពេល​ថ្មីៗ ជម្លោះ​ដីធ្លី​រវាង​ពលរដ្ឋ និង​បណ្ដា​ក្រុមហ៊ុន​សម្បទាន និង​អំពើ​ហិង្សា​រវាង​កង​កម្លាំង និង​ប្រជាពលរដ្ឋ​ទាក់ទិន​ការ​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ ជាពិសេស​ទៀត ក្រុម​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ចំនួន ៥​ស្រុក​ក្នុង​ខេត្ត​នេះ ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​អភិបាល​ខេត្ត​ពី​បទ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច រឹត​បន្តឹង​សេរីភាព​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ពិភពលោក និង​ការ​រឹត​បន្តឹង​សិទ្ធិ​ជួប​ប្រជុំ អប់រំ ឬ​បើក​វគ្គ​សិក្សា​រវាង​សហគមន៍ និង​សង្គម​ស៊ីវិល ជាដើម។

សូម​រង់ចាំ​ស្តាប់​បទសម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក រដ្ឋា វិសាល ជាមួយ​តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី លោក ក្រើង តុលា ថា​តើ​សហគមន៍​មាន​អារម្មណ៍​យ៉ាង​ណា​នៅ​ពេល​ទទួល​បាន​ដំណឹង​នេះ នៅ​ក្នុង​កម្មវិធី​ផ្សាយ​យប់​នេះ...!

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។