តុលាការឃុំខ្លួន បុរសម្នាក់ រំលោភសេពសន្ថវៈ ក្មេងស្រីអាយុ៧ឆ្នាំ

ភ្នំពេញ៖មន្ត្រីតុលាការ ថ្លែងថា បុរសម្នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចនៅរសៀលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ឃុំខ្លួនដាក់ពន្ធនាគារ ដើម្បីស៊ើបអង្កេតករណី រួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ ។
បុរសរូបនេះឈ្មោះ កែវ សុផល ហៅ កុយ  អាយុ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិគល់ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ ត្រូវបាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនកាលពីយប់ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០១៦ តាមពាក្យបណ្ដឹងរបស់ ម្ដាយក្មេងស្រីរងគ្រោះអាយុ៧ឆ្នាំ ។

ពាក់ព័ន្ធករណីនេះ អ្នកស្រី ឯក សោភ័ណ្ឌ អាយុ៣៧ឆ្នាំ ត្រូវជាម្តាយក្មេងស្រីរងគ្រោះ  បានរៀបរាប់ថា កាលពីវេលាម៉ោង១៧ និង៣០នាទី ល្ងាចថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៦ គាត់ត្រឡប់មកពីធ្វើការវិញ ហើយកូនប្រុសគាត់ម្នាក់ទៀត អាយុ១៣ឆ្នាំ បានប្រាប់គាត់ថា ម៉ែខ្ញុំឃើញពូកុយ (ជនសង្ស័យ) បាន ចាប់ប្អូនស្រីរំលោភ ពេលនោះគាត់ក៍ ហៅកូនស្រីមកសួរនាំ ទើបកូនស្រីគាត់ប្រាប់ថា ពូកុយបានចាប់ខ្ញុំរំលោភបានសម្រេចចំនួន២លើក ហើយដោយយកកូនកាំបិត មកភ្ជង់គំរាមនាង មិនអោយប្រាប់ម្តាយឡើយ។

ស្ត្រីម្តាយក្មេងស្រីរងគ្រោះបានអោយដឹងទៀតថា ជនសង្ស័យឈ្មោះ កែវ សុផល ត្រូវ ជាប្អូនជីដូនមួយរបស់គាត់ ហើយក្រោយពីកូនស្រីប្រាប់ ពីដំណើររឿងរួចមក គាត់ក៍បានមកដាក់ពាក្យបណ្តឹង នៅនគរបាលរដ្ឋបាលឃ្មួញទាំងយប់តែម្តង ដើម្បីចាត់ការតាមច្បាប់។

នៅដំណាក់កាលសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ពិតជាបានចាប់រំលោភសេពសន្ថវៈ ក្មេងស្រីរងគ្រោះចំនួនពីរលើកប្រាកដមែន ៕

តុលាការឃុំខ្លួន បុរសម្នាក់ រំលោភសេពសន្ថវៈ ក្មេងស្រីអាយុ៧ឆ្នាំ