ឪពុកឈឺចិត្ត និយាយកូនមិនស្ដាប់ ផឹកថ្នាំបាញ់ស្មៅ សម្លាប់ខ្លួន តែមិនបានសម្រេច

កំពង់ស្ពឺ៖ យោធាចាស់ម្នាក់ ខឹងកូននិយាយមិនស្ដាប់ មានការតូចចិត្ត បានជ្រើលយកផ្លូវ ផឹកថ្នាំបាញ់ស្មៅ ធ្វើអត្តខាតសម្លាប់ខ្លួន ដើម្បីឲ្យផុតពីកង្វល់ លើលោកនេះ តែមិនបានសម្រេច ដោយសារកូនស្រីមកទាន់។ ហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៥ព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ស្ថិតនៅភូមិទី១ ឃុំត្រែងត្រយ៉ីង ស្រុកភ្នំស្រួច ខេត្ត កំពង់ស្ពឺ ត្រង់ចំណុចផ្ទះ ក្នុងសាលាហ្វឹកហ្វឺនយោធា ភូមិភាគទី៣ តាមបណ្ដោយ ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ លេខ ៨៤-៨៥ ដីអំបិល ។

តាមប្រភពព័ត៌មាន ពីកូនរបស់ជនរងគ្រោះ បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចេង មាន ត្រូវជាឪពុក ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបរជាយោធា នៅសាលាហ្វឹកហ្វឺន យោធាភូមិភាគទី៣ នៅវេលាម៉ោង កើតហេតុខាងលើ ឪពុករបស់ខ្លូន ខឹងនឹងប្អូនរបស់ខ្លូន ដោយនិយាយមិនស្ដាប់ ទើបយកថ្នាំបាញ់ស្មៅ ផឹកសម្លាប់ខ្លួនតែម្ដងទៅ ដើម្បីបពា្ចប់កង្វល់ នៅក្នុងខ្លូនរបស់គាត់ ប៉ុន្តែពុំបានសម្រេច ហើយជនរងគ្រោះពុល សន្លប់យ៉ាងធ្ងន់ធ្ងរ ក្រោយពីកើតហេតុជនរង ត្រូវបានដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យបង្អែក ខេត្តកំពង់ស្ពី។

សូមបញ្ជាក់ថា ជនរងគ្រោះមាន សភាពធ្ងន់ធ្ងរ ពេកមន្ទីពេទ្យកំពង់ស្ពឺ បានបញ្ជូនបន្តមក សង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ ភ្នំពេញ៕