តំណាងសហគមន៍អឺរ៉ុប បន្តពន្យល់កម្ពុជា អំពីការផ្តល់ សច្ចាប័នអនុសញ្ញា ពាណិជ្ជកម្មអាវុធ របស់UN

ភ្នំពេញ៖ ការិយាល័យសហព័ន្ធទទួល បន្ទុកកិច្ចការសេដ្ឋកិច្ច និងត្រួពិនិត្យការនាំចេញ របស់ប្រទេសអាឡឺម៉ង រួមទាំងបណ្តាប្រទេស មួយចំនួនក្នុងសហគមន៍អឺរ៉ុប និងមន្ត្រីជំនាញ មកពីក្រសួង មហាផ្ទៃ ក្រសួងការពារជាតិ កម្ពុជា នៅថ្ងៃនេះ បានជួបគ្នាដើម្បីពិភាក្សា អំពីការត្រៀមផ្តល់សច្ចាប័ន អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងការ ប្រឆាំងការរត់ពន្ធអាវុធ ។នេះបើយោងតាមគេហទំព័របណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ អគ្គស្នងការដ្ឋាននគរបាលជាតិ។

នៅក្នុងកិច្ចប្រជុំក្រុមការងារ បច្ចេកទេសត្រៀមរៀបចំការផ្តើម គំនិតរបស់កម្ពុជាលើសេចក្តីព្រាង លិខិតូបករណ៍ ដំបូងសំដៅប្រឆាំងការរត់ពន្ធអាវុធ ព្រឹកថ្ងៃ១៨ ខែកុម្ភៈ លោក  សៀង ឡាប្រេស្ស ទីប្រឹក្សារាជរដ្ឋាភិបាល និងជាប្រធានកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ថ្លែងថា មកដល់ពេលកម្ពុជា នៅមិនទាន់បានចូល សច្ចាប័ន លើអនុសញ្ញាពាណិជ្ជកម្មអាវុធរបស់អង្គការសហប្រជាជាតិ នោះទេ ដោយសារការចុះសច្ចាប័ននោះ កម្ពុជាក៏ដូចបណ្តាប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន នៅមានការ ព្រួយបារម្ភ ដោយសារការផ្តល់សច្ចាប័ននោះ ជាក្រិតក្រមមួយរបស់អន្តរជាតិ ដែលបណ្តា ប្រទេសផ្តល់សច្ចាប័ន ត្រូវអនុវត្ត ហើយត្រូវតម្រូវឲ្យរាយការណ៍ ថាតើក្នុងប្រទេសខ្លួនមាន ប្រភេទអាវុធ អ្វីខ្លះ។

សម្រាប់បញ្ហាការតម្រូវឲ្យ បណ្តាបណ្តារាយកាណ៍ពីប្រភេទអាវុធនោះ នៅតែឧបសគ្គសម្រាប់បណ្តាប្រទេសមិន ទាន់ផ្តល់សច្ចាប័នប្រឆាំងការរត់ពន្ធអាវុធនោះ ដោយសារបញ្ហានោះប៉ះពាល់ ទៅដល់សន្តិសុខជាតិទាំងមូល ប៉ុន្តែ សម្រាប់បញ្ហានេះ លោក សៀង ឡាហ្វេសបញ្ជាក់ថា សម្រាប់បណ្តាប្រទេសដែលមានសន្តិសុខ ជាតិនោះគេបានលើកលែង អាចមិនឲ្យរាយការណ៍ក៏បាន។
បច្ចុប្បន្នមានប្រទេស៥នៅក្នុងតំបន់អាស៊ាន មិនទាន់ផ្តល់សច្ចាប័នអនុសញ្ញា ពាណិជ្ជកម្មអាវុធ រួមមាន៖ ប្រទេសកម្ពុជា ថៃ សិង្ហបូរី ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ។ ដោយឡែកក្នុងចំណោម បណ្តាប្រទេសជាសមាជិកអង្គការ សហប្រជាជាតិ ៨០ប្រទេសបានផ្តល់សច្ចាប័នរួចហើយ ៕

តំណាងសហគមន៍អឺរ៉ុប បន្តពន្យល់កម្ពុជា អំពីការផ្តល់ សច្ចាប័នអនុសញ្ញា ពាណិជ្ជកម្មអាវុធ របស់UN