ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា គិត​ត្រឹម​វេលា​ម៉ោង​០៤ និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​១៨ កុម្ភៈ ២០១៦ នេះ ប្រជាពលរដ្ឋ​ឃុំ​តា​អ ក្នុងស្រុក​សំរោង​ទង និង​ឃុំ​មហា​សាំង ក្នុងស្រុក​ភ្នំស្រួច បាន​យល់ព្រម​ដក​បង្គោលចំនួន​​៥​ដើម​ចេញ ដែលបាន​ដាំ​​លើ​ផ្លូវ​​ច្រក​ចូល​ទៅ​ក្រុម​ហ៊ុន​កាត់​ថ្ម (​ព្រំប្រទល់​ឃុំ​ទាំង​២) បន្ទាប់​ពី​មានការ​សម្របសម្រួល​ពី​អាជ្ញាធរ​រួច​មក ។

គួរ​បញ្ជាក់​ថា កន្លង​មក ប្រជាពលរដ្ឋ​ដាក់​បង្គោល​នេះ គឺ​ដើម្បី​ប្រឆាំង​ជាមួយ​រថយន្ត​របស់​ក្រុមហ៊ុន​កាត់​ថ្ម​ខាងលើ ដែល​ធ្វើ​ដំណើរ​ទៅ​មក​ហុយ​ដី​ទ្រលោម និង​អាច​បង្ក​ឱ្យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ដែល​កំពុង​រស់នៅ​ទីនោះ ។