ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

​ខេត្តក្រចេះ​ ៖ ​​​ផ្ទះ​ឈើ​​​នៅ​ក្បែរ​គ្នា​​២​ខ្នង​របស់​ពលរដ្ឋ​​ដែល​នៅ​តំបន់​ដាច់​ស្រ​យា​ល​​ត្រូវ​​​អគ្គិភ័យ​បំផ្លាញ​​ហ្មត់​អស់​កាលពី​រសៀល​ថ្ងៃ​ទី​១៨ កុ​ម្ភៈ ​​​២០១៦ នេះ​ ស្ថិត​នៅ​ក្នុងភូមិ​ខ្នាច ឃុំ​ថ្មី ស្រុក​ចិត្រ​បុរី​ ។

ប្រភព​ព័ត៌​មាន​​បាន​ឲ្យ​ដឹង​ថា ​មុន​កើត​ហេតុ​ ​គេ​ឃើញ​ភ្លើង​​​ឆេះ​ចេញពីផ្ទះ​ឈើ​មួយ​ខ្នង​​របស់​បុរស​ពោះម៉ាយ​ម្នាក់​ ឈ្មោះ ដាំ យូ អាយុ​៥៩​ឆ្នាំ មាន​ទំហំ​៧ម៉ែត្រ​​គុណ​៩ម៉ែត្រ​ ​​​ដោយ​សារ​​ដុត​ភ្លើងចង្ក្រាន​ទុក​ចោល​ទើប​ធ្វើ​ឱ្យ​ឆេះ​ផ្ទះ​​ ​​និង​ឆេះ​​​រាលដាល​ទៅ​ដល់​​ផ្ទះ​អ្នកជិត​ខាង​​អស់​មួយ​ខ្នង​ទៀត ។​

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ថ្មី បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​ដែល​បាន​កើត​ឡើង​ខាង​លើ​នេះ មិន​បណ្តាល​ឱ្យ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ថ្នាក់​​ក្នុង​ហេតុ​ការណ៍​នេះ​​ទេ ។​ ​​​​ប៉ុន្តែ​​​​ទ្រព្យសម្បត្តិ​​​​​​​នៅ​ក្នុង​ផ្ទះ​ទាំង២​ខ្នង​ទាំង​​​ប៉ុន្មាន​​​ ​ត្រូវ​​ភ្លើង​​បំផ្លាញ​​​អស់​គ្មាន​សល់​ ​​​៕​