គម្លាត​អាយុ​ជាង ១០ ឆ្នាំ​មិនជា​បញ្ហា​សម្រាប់​តួអង្គ Superman

Doliprane TVC

​​កាលពីពេល​ថ្មីៗ​នេះ តួអង្គ Superman លោក Henry Cavill បានលើកឡើង​ពី​បញ្ហា​គម្លាត​អាយុ​ជាង ១០ ឆ្នាំ​រវាង​លោក និង មិត្តស្រី​ថា វា​មិនមែនជា​បញ្ហា​នោះទេ ។​ ​ ​មិន​ត្រឹមតែ​ការលើកឡើង​រវាង​ស្នេហា​លោក​បច្ចុប្បន្ន លោក​ក៏បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កាលពីមុន​លោក​ក៏​ធ្លាប់​ទាក់ទង​មនុស្ស​ស្រី​អាយុ​ច្រើនជាង​លោក​ផងដែរ ដូច្នេះ​បញ្ហា​អាយុ​មិន​សំខាន់​សម្រាប់​លោក​ឡើយ ។

គម្លាត​អាយុ​ជាង ១០ ឆ្នាំ​មិនជា​បញ្ហា​សម្រាប់​តួអង្គ Superman

លោក​បាន​និយាយ​ប្រាប់ថា ពេលដែល​លោក​ជួប​មិត្តស្រី​លោក​ដំបូង លោក​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​នាង​ភ្លាមៗ ដោយ​លោក​មិនបាន​គិត​អ្វី​ច្រើន​នោះទេ គឺ​គ្រាន់តែ​គិតថា ធ្វើយ៉ាងណា​ក៏ដោយ ក៏ត្រូវ​ឲ្យ​បាន​នាង​មក​ថ្នម​ថែ ។ ចំពោះ​បញ្ហា​អាយុ លោក​បានលើកឡើង កាលពី​លោក​អាយុ ១៩ ឆ្នាំ លោក​ក៏​ធ្លាប់​ទាក់ទង​ស្ត្រី​វ័យ ៣២ ឆ្នាំ​ដូចគ្នា តែ​លោក​មិនបាន​បញ្ជាក់​ឲ្យ​ច្បាស់​នោះទេ ។​

គម្លាត​អាយុ​ជាង ១០ ឆ្នាំ​មិនជា​បញ្ហា​សម្រាប់​តួអង្គ Superman

​គួរ​បញ្ជាក់ដែរថា លោក​ត្រូវបាន​មហាជន​ស្គាល់​ច្រើន បន្ទាប់ពី​ចាប់​សម្តែង​ជា​តួអង្គ Superman ហើយ​លោក​ក៏​នឹង​ចេញមុខ​ម្តងទៀត​ក្នុង​រឿង​ថ្មី​ដែល​ត្រៀម​នឹង​ចាក់ផ្សាយ​នៅ​គ្រប់​រោងកុន​ក្នុងប្រទេស​កម្ពុ​ជានា​ខែមីនា​ខាងមុខនេះ ដែល​បង្ហាញ​ពី​សង្គ្រាម​រវាង Superman និង Batman ៕  ​ថា​វរិ​ទ្ធ (​ប្រភព ៖ មី​រឺរ​)

គម្លាត​អាយុ​ជាង ១០ ឆ្នាំ​មិនជា​បញ្ហា​សម្រាប់​តួអង្គ Supermanគម្លាត​អាយុ​ជាង ១០ ឆ្នាំ​មិនជា​បញ្ហា​សម្រាប់​តួអង្គ Supermanគម្លាត​អាយុ​ជាង ១០ ឆ្នាំ​មិនជា​បញ្ហា​សម្រាប់​តួអង្គ Superman