សេវាកម្ម &raquo ពាណិជ្ជកម្ម

រាជធានី​ភ្នំពេញ ៖​តើ​លោក​អ្នក​បាន​ទស្សនា​វី​ដេ​អូ​ខ្លី​របស់​សាម​សុង​ហើយ​ឬ​នៅ ? វី​ដេ​អ​ខ្លី​ដែល​បង្ហាញ​បុរស​ម្នាក់​ពាក់ Gear VR​សំឡឹង​មើលទៅ​ប្រអប់​ពន្លឺ​ពណ៌​ខៀវ​ធ្វើ​អោយ​អ្នក​ទស្សនា​មាន​ច​ម្ង​ល់​និង​ចង់​ដឹង​ថា​តើ​មាន​អ្វី​នៅ​ក្នុង​ប្រអប់​សំងាត់​មួយ​នោះ ?

ចាប់តាំងពី​ថ្ងៃ​ទី 31 ខែ មក​រា ដែល​វី​ដេ​អូ​នេះ​ចេញផ្សាយ​រហូត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​ត្រឹមតែ 2 ស​ប្តា​ហ៍​ប៉ុណ្ណោះ ប៉ុន្តែ​ទទួល​បាន​អ្នក​ទស្សនា​រហូត​ដល់​ទៅ​ជាង​2​លាន​នាក់ និង​មាន Comment​រហូត​ដល់​ទៅ​ជិត​2​ពាន់​នាក់ ។ មាន​អ្នកខ្លះ​និយាយ​ថា «​ឱ​ព្រះ​អើយ​! សាម​សុង​ជំនាន់​ក្រោយ​គឺជា​ប្រអប់​ជ្រុង (3 cube) » ហើយ​អ្នកខ្លះ​ទៀត​និយាយ​ថា «​ការ​បែកធ្លាយ វី​ដេ​អូ​របស់​សាម​សុង​37​ពិតជា​ធ្វើ​អោយ​ខ្ញុំ​ចាប់អារម្មណ៍​ខ្លាំង​ណាស់​គ្រាន់តែ​ឈុត​ទី​មួយ​សោះ ខ្ញុំ​មាន​អារម្មណ៍​រំភើប​ដល់​ម្លឹ​ង​ទៅ​ហើយ​»​។ នេះ​គ្រាន់តែ​ព័ត៌មាន​នៅ​ក្នុង​YouTube របស់​សាម​សុង​តែ​ប៉ុណ្ណោះ ។ រហូត​មក​ដល់​ពេល​នេះ​មាន​គេហទំព័រ​នៅ​ក្នុង​ពិភពលោក​វិញ​បាន​ចេញផ្សាយ​ព័ត៌មាន​និង​បង្ហាញ​វី​ដេ​អូ​នេះ​រហូត​ដល់​ទៅ 490,000 និង​មាន​អ្នក​ចូល​អាន​និង​ទស្សនា​ជា​ច្រើន​អ្នក ។

ចំណែកឯ​នៅ​ក្នុង​គេហទំព័រ VidShaker វិញ​បាន​បង្ហាញ​វី​ដេ​អូ​ខ្លី​របស់​សាម​សុង​នេះ​ដែរ មាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​ទៅ​ជិត 2​លាន​នាក់ និង​អ្នក​ចុច LIKE រាប់​ពាន់​នាក់ ។

បើ​ចង់​ដឹង​ថា តើ​នឹង​មាន​អ្វី​នៅ​ក្នុង​ប្រអប់​សំងាត់​មួយ​នេះ​សូម​រង់ចាំ​ទស្សនា​ទាំងអស់​គ្នា នៅ​ថ្ងៃ​ទី​21 ខែ កុម្ភៈ នៅ​ក្នុង​ព្រឹត្តិការណ៍​សន្និបាត​ទូរស័ព្ទ​ពិភពលោក​ឆ្នាំ 2016 នៅ​ឯ​ប្រទេស អេ​ស្ប៉ា​ញ ក្នុង​ទីក្រុង​បា​សេ​ឡូ (Barcelona) ៕