វេជ្ជៈបណ្ឌិត លី សូវ៉ាន់ ៖ វីរុសហ្ស៊ីកាគ្រាន់ តែជាជំងឺសាមញ្ញា មិនឆ្លងតាមរយៈ ការរួមភេទនោះទេ

ភ្នំពេញ៖ លោក លី សូវ៉ាន់ ប្រធាននាយកដ្ឋាន ប្រយុទ្ធប្រឆាំងជំងឆ្លង បានអះអាថា «ជំងឺហ្ស៊ីកា គ្រាន់តែជាជំងឺ សាមញ្ញតែប៉ុណ្ណោះ ដោយវានឹងជាសះស្បើយ ដោយខ្លួនឯងក្នុង រយៈពេល២ ទៅ៧ថ្ងៃតែប៉ុណ្ណោះ» ។

ថ្លែងក្នុងសិក្ខាសាលា ផ្សព្វផ្សាយស្តីពីជំងឺ ហ្ស៊ីកានៅព្រឹកថ្ងៃ ព្រហស្បតិ៍ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលធ្វើឡើងនៅវិទ្យាស្ថាន សុខភាពសាធារណៈ រាជធានីភ្នំពេញ ដើម្បបញ្ជ្រាបព័ត៌មាន ជូនអ្នកសារព័ត៌មាន និងមហាជន ឲ្យដឹងថា ជំងឺហ្ស៊ីកា លោក លី សូវ៉ាន់ បានមានប្រសាសន៍ថា «ហ្ស៊ីកាជាជំងឺសាមញ្ញតែប៉ុណ្ណោះ ហើយអ្វីដែលគេអះអាងថា ឆ្លងតាមរយៈការរួមភេទ នោះវាមិនមាននោះទេ ដោយគ្រាន់តែមាន ភស្តុតាងថាយក ទឹកកាមអ្នកជំងឹ ទៅពិនិត្យឃើញថា មានផ្ទុកវីរុសហ្ស៊ីកា ហើយក៏មិនទាន់មាន ភស្តុតាងណាមួយឲ្យ ជាក់លាក់ថា ឆ្លងតាមរយៈការ រួមភេទនោះដែរ » ។

លោកបានមាន ប្រសាសន៍ថា «មុនជំងឺហ្ស៊ីកានេះ វាបានកើតឡើង រួចទៅហើយ ទាក់ទងនឹងទារក កើតមកមិនគ្រប់លក្ខណៈ ដោយក្បាលតូច នោះ  ហើយក៏មិនទាន់ មានភស្តុតាងណា បញ្ជាក់ថា មកពីជំងឹនេះដែរ» ។លោកក៏បាន បន្ថែមទៀតថា «វីធីសាស្ត្រងាយ ស្រួលនោះទេ នៅពេល ដែលមាន អ្នកកើតជំងឺវីរុសហ្ស៊ីកានេះ ដោយគ្រាន់តែប្រើប្រាស់ទឹកបញ្ចុះ កម្តៅ និងឲ្យអ្នកជំងឺផឹកទឹកឲ្យបានច្រើន» ។

វេជ្ជៈបណ្ឌិតខាងលើ បានបន្ថែមក្នុងន័យ អំពាវនាវថា «ដើម្បីបង្កាជំងឺនេះ ដោយសូមឲ្យប្រជាពលរដ្ឋ បំបាត់ជំរកមូលខ្លា នៅក្បែរៗគេហដ្ឋាន ដូចជា សំបកកង់ឡានដក់ទឹក ថ្លុកទឹក ដែលបង្កឲ្យ កើតជាមូលខ្លា ហើយពាងទឹកឬអាង ទឹកគួរតែប្រើប្រាស់ថ្នាំ អាបែតដើម្បីសម្លាន់ ដង្កូវទឹកដែលវិឌ្ឈន៍ ទៅជាមូលខ្លានោះ» ។

បញ្ជាក់ផងដែរថា នៅកម្ពុជាក៏មាន អ្នកឆ្លងជំងឺនេះ១ ករណីដែរ ដោយកើតនៅខែសីហា ឆ្នាំ២០១០ ប៉ុន្តែអ្នកជំងឺក៏បាន ជាសះស្បើយវិញ ក្នុងរយៈ ពេលប៉ុន្មានថ្ងៃ ។ សម្រាប់ ជំងឺហ្ស៊ីកា (Zika) ជាជំងឺឆ្លងបង្កដោយ វីរុសហ្ស៊ីការកឃើញ ដំបូងនៅលើសត្វស្វា ក្នុងឆ្នាំ១៩៤៧ និងលើមនុស្សក្នុង ឆ្នាំ១៩៥២ នៅប្រទេស Uganda នៃទ្វីបអាហ្វ្រិក។ បន្ទាប់មកជំងឺនេះ មានការផ្ទុះឡើង ជារប៉េះរប៉ោះ នៅក្នុងទ្វីបអាហ្រ្វិកអាមេរិក និងអាស៊ី ប៉ាស៊ីហ្វិក។

បច្ចុប្បន្ននេះ វីរុស Zikaកំពុងរាតត្បាត នៅប្រទេសក្នុងតំបន់អាមេរិក ខាងត្បូងនិងកណ្តាល ហើយការរាតត្បាត នេះរីករាលដាលនៅ ប្រទេស ប្រេស៊ីលនៅឆ្នាំ២០១៤៕

វេជ្ជៈបណ្ឌិត លី សូវ៉ាន់ ៖ វីរុសហ្ស៊ីកាគ្រាន់ តែជាជំងឺសាមញ្ញា មិនឆ្លងតាមរយៈ ការរួមភេទនោះទេ