កូនស្រីរបស់ Jay Chou ចេះហៅប៉ា ធ្វើឲ្យម្តាយច្រណែន

តៃវ៉ាន់៖ កូនស្រីដែលមានអាយុ ទើបតែ៧ខែរបស់តារាចម្រៀង តៃវ៉ាន់ Jay Chou ចេះនិយាយពាក្យ មួយម៉ាត់ ដំបូងថា ប៉ា ធ្វើឲ្យបេះដូងរបស់តារា រូបនេះកាន់តែដក់ជាប់នឹងកូនស្រី ប៉ុន្តែពាក្យថា ប៉ានេះអាចធ្វើឲ្យ Hannah ត្រូវជាម្តាយច្រណែនស្វាមី Jay Chou ផងក៏ថាបាន ។

ព័ត៌មានពី Jayne star បានឲ្យដឹងនៅថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០១៦នេះ ថាតារាសម្តែង Hannah ជាភរិយារបស់ Jay Chou បានបង្ហោះឃ្លីបសម្លេងកូនស្រី ក្នុងបណ្តាញទំនាក់ទំនងរបស់ខ្លួន ហៅឳពុកថា "ah ba," ឬ ប៉ាប៉ា ដែលឃ្លីបសម្លេងគួឲ្យ ស្រលាញ់របស់ក្មេងតូចនេះ ដែរបានទទួលចំណាប់ អារម្មណ៍យ៉ាងខ្លាំងពីអ្នកគាំទ្រ ។

Video here

កូនស្រីរបស់ Jay Chou ចេះហៅប៉ា ធ្វើឲ្យម្តាយច្រណែន