ហួរ ឡាវី៖ បទ “ឱ្យបងសុំស្រឡាញ់ផង” មិនមែនជាស្នាដៃខ្ញុំទេ

តារាចម្រៀងជើងចាស់ ហួរ ឡាវី បានបង្ហើបប្រាប់ Sabay ថា បទ “ឱ្យបងសុំស្រឡាញ់ផង” មិនមែនជាស្នាដៃនិពន្ធរបស់លោកទេ គឺមានអ្នករស់នៅ សហរដ្ឋអាមេរិកម្នាក់ពឹងឱ្យច្រៀងប៉ុណ្ណោះ។

លោកបន្តថា៖ “បទហ្នឹងដើមកំណើតឡើង ដូចជានៅអាមេរិក តែក្រោយមក វ័រ សារុន គាត់ច្រៀង ហើយបន្ទាប់មកទៀតក៏ យកមកឱ្យខ្ញុំថតម្ដងទៀត”។ តារាចម្រៀងវ័យ ៧០ ឆ្នាំរូបនេះបន្ថែមថា មានផលិតកម្មក្នុងស្រុកមួយយកបទ “ឱ្យបងសុំស្រឡាញ់ផង” ឱ្យលោកថតឡើងវិញនៅអំឡុងឆ្នាំ ១៩៩៣។ បន្ទាប់ចម្រៀងមួយបទនេះ កាន់តែមានភាពល្បី ល្បាញមួយកម្រិតទៀត។

ទោះបីជាយ៉ាងណា លោកបានបន្តថា មិនបានដឹងច្បាស់ថា នរណាជាម្ចាស់ដើមបទនេះនោះទេ ព្រោះមានអ្នកច្រៀងច្រើនតំណមកហើយ។ ប៉ុន្តែលោកអះអាងជាថ្មីថា បទនេះមិនមែនជា ស្នាដៃនិពន្ធរបស់លោកទេ គ្រាន់តែទទួលការពឹងពាក់ពីគេទេ៕

ហួរ ឡាវី៖ បទ “ឱ្យបងសុំស្រឡាញ់ផង” មិនមែនជាស្នាដៃខ្ញុំទេ

ប្រភព៖ សប្បាយ