វិធីធម្មជាតិ ដែលអាច ទប់ស្កាត់ ការជ្រុះសក់បាន

វិធីធម្មជាតិ ដែលអាច ទប់ស្កាត់ ការជ្រុះសក់បាន

ជំងឺ Androgenetic Alopecia គឺជា មូលហេតុដែលកើតមានជាញឹកញាប់បំផុត ដែលនាំឲ្យមនុស្សប្រុសស្រីជ្រុះសក់ ហើយក៏ត្រូវបានគេស្គាល់ថា ជាអ្នកនាំឲ្យពួកគេជ្រុះសក់ រហូតដល់ទំពែកដែរ។ ការជ្រុះសក់មានច្រើនប្រភេទណាស់។ ការព្យាបាលអាការៈជំងឺមួយនេះអាចជារឿងមួយស្មុគស្មាញខ្លាំង ព្រោះត្រូវការចំណាយច្រើន។ ផ្ទុយទៅវិញ អ្នកអាចសាកល្បងវិធីធម្មជាតិដូចខាងក្រោមនេះបាន ព្រោះវានឹងជួយភ្ញោចឲ្យសក់ដុះឡើងវិញយ៉ាងល្អ។

ប្រេងគ្រាប់ល្ពៅ
អ្នកស្រាវជ្រាវបានរកឃើញថា ការញ៉ាំប្រេងគ្រាប់ល្ពៅ ៤០០មីលីក្រាម ឬ ៤គ្រាប់ក្នុងមួយថ្ងៃរយៈពេល ២៤សប្តាហ៍ឃើញថា មិនត្រឹមតែមានប្រយោជន៍ក្នុងការទប់ស្កាត់អាការៈជ្រុះសក់ទែ តែក៏ភ្ញោចដល់ការលូតលាស់សក់ឡើងវិញរហូតដល់ ៤០ភាគរយឯណោះ។

តែបៃតង
អ្នកស្រាវជ្រាវជនជាតិកូរ៉េបានបញ្ជាក់ថា តែបៃតងអាចជួយបង្ការ និងព្យាបាលជំងឺ Androgenetic Alopecia បាន ព្រោះតែសារធាតុ Epigallocatechin-3-gallate (EGCG) ដែលអាចភ្ញោចដល់ការលូតលាស់សក់យ៉ាងមានប្រសិទ្ធភាព។ អ្នកអាចទទួលបានអត្ថប្រយោជន៍នេះបានតាមរយៈការញ៉ាំតែបៃតង ឬយកវាមកម៉ាស្សានៅលើ ស្បែកក្បាលក្រោយពីកក់សក់រួច៕

ប្រភព៖ www.health.com.kh