ក្រោកពេលព្រឹក អានសៀវភៅ ជាទម្លាប់របស់ និស្សិតពូកែឬ?

ក្រោកពេលព្រឹក អានសៀវភៅ ជាទម្លាប់របស់ និស្សិតពូកែឬ?

ការក្រោកអានសៀវភៅ មើលមេរៀននៅពេលព្រឹក អាចជាទម្លាប់កម្រមួយ របស់និស្សិតមួយចំនួន តែចំពោះនិស្សិតពូកែវិញ ទម្លាប់នេះជារបស់ពួកគេឬ?

កញ្ញា ហង់ សុមនោ ជានិស្សិតនៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានឱ្យដឹងថា កញ្ញាតែងក្រោកម៉ោង ៥ រាល់ព្រឹកដើម្បីមើលមេរៀន។ «ខ្ញុំមិនហ៊ានថាខ្លួនឯងជាសិស្សពូកែទេ តែពេលព្រឹកជាពេលដែលខ្ញុំ មើលមេរៀនឆាប់ចាំជាងគេ! បើអានពេលយប់វិញ ទៅតាមយល់សប្ដិអស់ហើយ!»។ មនោបានប្រាប់។

ចំណែកកញ្ញា ឡេន ស៊ីវឡាននិស្សិតអាហារូបករណ៍ នៅសាកលវិទ្យាល័យ ភ្នំពេញអាមេរិកាំង ក៏ធ្លាប់បង្ហើបប្រាប់ Sabay ដែរថា តាំងពីកញ្ញានៅវិទ្យាល័យម្ល៉េះទម្លាប់មើលមេរៀន ពេលព្រឹកព្រលឹមជាទម្លាប់របស់កញ្ញា។ អ្នកខេត្តសៀមរាបរូបនេះក៏បន្ថែមទៀតថា ពេលព្រឹកខួរក្បាល និង អារម្មណ៍ស្រឡះល្អ មើលមេរៀនឆាប់ចាំ ឆាប់ចាប់បាន ព្រោះគេងបានគ្រប់គ្រាន់៕

ប្រភព៖ www.health.com.kh