ស្រកទម្ងន់ ពេលមានផ្ទៃពោះ ជារឿងធម្មតាដែរទេ?

សុខភាព៖ ខ្ញុំអាយុ ២៧ឆ្នាំ ហើយនេះគឺជា ការមានផ្ទៃពោះទីពីរ របស់ខ្ញុំហើយ។ មិត្តភក្តិខ្ញុំភាគច្រើន គឺធាត់ក្នុងពេល មានផ្ទៃពោះ។ ប៉ុន្តែខ្ញុំបែរជាស្រកទម្ងន់ ២គីឡូក្រាមទៅវិញកាលពីពីរខែមុន។ ខ្ញុំមានអាការៈក្អួត និងចាញ់កូនខ្លាំងណាស់ ហើយក៏មិនមានអារម្មណ៍ ចង់ញ៉ាំអីដែរ។ តើនេះគឺជារឿងធម្មតាដែរទេ? តើវាអាចជាសញ្ញា បញ្ជាក់អំពីបញ្ហាសុខភាព ធ្ងន់ធ្ងរណាមួយដែរទេ?

ការស្រកទម្ងន់ក្នុងត្រីមាស ទីមួយនៃការមានផ្ទៃពោះ គឺជារឿងមួយកើតមាន ញឹកញាប់ណាស់ ហើយក៏ធម្មតាដែរ។ វាគ្រាន់តែជាការ ប្រែប្រួលមួយចំនួន តូចប៉ុណ្ណោះ។

ការមានផ្ទៃពោះ បណ្តាលឲ្យមានការប្រែប្រួល មួយចំនួនទៅលើមុខងារ របស់រាងកាយដូចជា ការបញ្ចេញអ័រម៉ូន មានផ្ទៃពោះ (hCG) ដែលអាចបង្កជារោគ សញ្ញាក្អួតចង្អោ ឬហៅថាចាញ់កូន។

ស្ត្រីភាគច្រើនទំនង ជាមានរសជាតិដែកៗ ជាប់មាត់ដោយសារ តែការក្អួត ហើយក៏ធ្វើឲ្យពួកគេ មិនចង់ញ៉ាំអ្វីដែរ។ ហេតុដូច្នេះហើយវា នឹងធ្វើឲ្យការញ៉ាំថយចុះ និងស្រកទម្ងន់ក្នុងត្រីមាសដំបូង នៃការមានផ្ទៃពោះ ព្រមទាំងមាន បញ្ហារលាកក្រពះ និងបញ្ហាក្រពះពោះវៀន ផ្សេងទៀតដូចជាទល់លាមក ជាដើមដោយសារ តែក្រពះគ្មានអ្វីកឹន។ យ៉ាងណាមិញ ការស្រកទម្ងន់មួយគីឡូពីរ មិនមែនជាមូលហេតុ ដែលត្រូវបារម្ភឡើយ។

ពេលណាដែល អ្នកគួរបារម្ភ?
បើសិនជាអ្នកធ្លាប់មាន បញ្ហាស្រកទម្ងន់ធ្ងន់ធ្ងរ ដូចជាស្រកទម្ងន់ច្រើនជាង ២គីឡូក្រាមក្នុងត្រីមាសទីមួយ នោះទើបជារឿងធ្ងន់ធ្ងរ។ រោគសញ្ញានៃការដក ដង្ហើមទៅធំក្លិនផ្អែមៗដែលអាច ដោយសារតែការ ឃ្លានអាហារនោះ វាគួរតែជារឿងត្រូវទាក់ទង គ្រូពេទ្យព្យាបាលហើយ។

ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាអ្នកធ្លាប់មាន ការប្រែប្រួលទាំងឡាយណា ទាក់ទងនឹងទម្ងន់ ឬមិនមានអារម្មណ៍ ចង់ញ៉ាំអាហារដោយ សារតែការចង្អោ ឬទល់លាមកនោះ យកល្អគួរតែពិគ្រោះជា មួយគ្រូពេទ្យព្រោះថា ការញ៉ាំអាហារតិច និងខ្សោះជាតិទឹកក្នុងខ្លួនអាច នាំឲ្យមានផលវិបាកច្រើន ក្នុងពេលមានផ្ទៃពោះ៕

ស្រកទម្ងន់ ពេលមានផ្ទៃពោះ ជារឿងធម្មតាដែរទេ?

ប្រភព៖ គេហទំព័រ www.health.com.kh