យុគ យក្សផ្លែ , មាស ភារម្យ ប៉ះថៃនៅសង្វៀន SEA-TV នាយប់ថ្ងៃអាទិត្យ

ភ្នំពេញ៖ អ្នកប្រដាល់ យុគ យក្សផ្លែ ក្លិបអប់រំកាយកីឡា ខេត្តបាត់ដំបង និងអ្នកប្រដាល់ មាស ភារម្យ ក្លិបកងទ័ព ជើងទឹក ដោយពួកគេទាំង២នាក់ នេះត្រៀមជួបជាមួយអ្នក ប្រដាល់ថៃ ដែលនឹងមកធ្វើការប្រកួត នៅលើសង្វៀន Black Cat នៅស្ថានីយ៍ទូរទស្សន៍ SEA-TV នាយប់ថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ។

អ្នកប្រដាល់ យុគ យក្សផ្លែ ក្លិបអប់រំកាយកីឡា ខេត្តបាត់ដំបងប៉ះជាមួយអ្នកប្រដាល់ថៃ  Kam Lai Youk ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ខណៈអ្នកប្រដាល់ មាស ភារម្យ ក្លិបកងទ័ពជើងទឹក ប្រកួតអ្នកប្រដាល់ ថៃ Phach Bopha ក្នុងប្រភេទទម្ងន់៧៣ គីឡូក្រាម។ លោក ញាន សុធី អ្នកគ្រប់គ្រងការ ប្រកួតសង្វៀនSEATV បាននិយាយថា Kam Lai Youk ជាអ្នកប្រដាល់ជើងខ្លំាង មួយរូបដែលផ្តួល អ្នកប្រដាល់ខ្មែរជាច្រើន នាក់មក ហើយមានកម្ពស់ ខ្ពស់ជាងយុគយក្សផ្លែដោយកម្ពស់ ១,៦៤ម៉ែត្រ រីឯយក្សផ្លែ១,៦២ម៉ែត្រ។

Kam Lai Youk ប្រកួតបានចំនួន ៦៩ លើក ដោយឈ្នះ៥៦លើក ចាញ់១៣លើក មិនដែលស្មើ ខណៈ យុគ យក្សផ្លែ អ្នកប្រដាល់កម្ពុជា យើងប្រកួត បាន ចំនួន១៣៩លើក ឈ្នះ ១២២លើក ចាញ់ ១២លើក និងស្មើ ៥លើក។ យក្សផ្លែវាយមិនញញើត អ្នកប្រដាល់ថៃ នោះឡើយ ព្រោះជាអ្នក ប្រដាល់ដែលមានកណ្ដាប់ដៃលឿន រហ័ស និងខ្លាំងនោះ។

ចំណែក មាស ភារម្យ ជាអ្នកប្រដាល់ដែលមាន ចិត្តប្រដាល់មិនសូវធំ ប៉ុន្មានទេ តែមានចិត្តត្រង់វាយ គឺវាយមិនចេះមាន ល្បិចកលអ្វីទេ គ្រាន់តែគេមិនសូវ មានផ្លែល្អប៉ុណ្ណោះ។  Phach Bopha មានកាយសម្បទាល្អ ស្នៀតប្រដាល់ល្អ តែកម្លាំងសម្រុកមិនសូវខ្លាំង រឹងមាំទេព្រោះគេចាស់ ដែរហើយ ណាមួយមិនសូវជាបាន ឡើងប្រកួតជាប់លាប់ ថែមទៀត ហើយPhach Bopha មានកណ្តាប់ដៃ ច្បាស់ល្អណាស់ ហើយស្នៀតទាត់ល្អ និងខ្លាំងដែរ។ Phach Bopha ប្រកួតបានចំនួន១០៩លើក ដោយឈ្នះ៨៩លើក ចាញ់១៨លើក និងស្មើ២លើក ខណៈ មាស ភារម្យប្រកួតបានចំនួន ៦៥លើក ឈ្នះ៥០លើក ចាញ់ ១៣លើក និងស្មើ ២លើក។

សម្រាប់គូអមអន្តរជាតិ អ្នកប្រដាល់ពេជ្រ សំរិទ្ធ ក្លិបអារុណរះកីឡា ជួបអ្នកប្រដាល់ស្វាយ ចាន់ថន ក្លិប កងរាជអាវុធហត្ថរាជ ធានីភ្នំពេញក្នុងប្រភេទ ទម្ងន់ ៥៦ គីឡូក្រាម រីឯអ្នកប្រដាល់កឿម សុវណ្ណនឿត ក្លិបឃ្លាំងមឿងកីឡា ខេត្តពោធិសាត់ប៉ះ អ្នកប្រដាល់យុគ យក្សខួច ក្លិបអប់រំកាយកីឡា ខេត្តបាត់ដំបង ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម និងអ្នកប្រដាល់អាន សុផល ក្លិបសុភានូមានជ័យ ប៉ះអ្នកប្រដាល់ ឡាញ់ ប៊ុនណា ក្លិបអេភូថងកីឡា ក្នុងប្រភេទទម្ងន់៥៤គីឡូក្រាម៕

យុគ យក្សផ្លែ , មាស ភារម្យ ប៉ះថៃនៅសង្វៀន SEA-TV នាយប់ថ្ងៃអាទិត្យ

យុគ យក្សផ្លែ , មាស ភារម្យ ប៉ះថៃនៅសង្វៀន SEA-TV នាយប់ថ្ងៃអាទិត្យ