ស្រវឹងស្រា ៣ នាក់បងប្អូន ព្រួត​គ្នា​ចាក់​សម្លាប់​យុវជន​ម្នាក់​

Doliprane TVC

​អធិការរង​នគរបាល​ខណ្ឌឫស្សីកែវ លោក អ៊ីវ ឈុន​ផេង បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១១:៣០ នាទី យប់​ថ្ងៃទី​១៦ ខែកុម្ភ​: ឆ្នាំ​២០១៦ ស្ថិតនៅ​ចំណុច​មុខ​សាច់​អាំង គីឡូម៉ែត្រ​លេខ ៦ ផ្លូវជាតិ​លេខ ៥ ក្រុម ៣ ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ មាន​អំពើ​ឃាតកម្ម​ចាក់​សម្លាប់​បុរស​ម្នាក់​រហូត​ស្លាប់ ពេល​ដឹកបញ្ជូន​ទៅដល់​មន្ទីរពេទ្យ ដែល​បង្កឡើង ដោយ​ជនល្មើស​ជា​បងប្អូន​បង្កើត ៣ នាក់ ក្រោយពី​មានការ​ឈ្លោះប្រកែក​គ្នា​បន្តិចបន្តួច ។​

ស្រវឹងស្រា ៣ នាក់បងប្អូន ព្រួត​គ្នា​ចាក់​សម្លាប់​យុវជន​ម្នាក់​

ជនរងគ្រោះ ឈ្មោះ​ខាត់ សុ​ភ្ត​ត្រា អាយុ​៣ ១ ឆ្នាំ មុខរបរ​ធ្វើ​ម្ហូប​ការ ស្នាក់​នៅផ្ទះ​លេខ ២៨ ផ្លូវ​បេតុង ក្រុម ១១ ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ ៦ ។ ដោយឡែក​ជនបង្ក​ទាំង ៣ នាក់ បងប្អូន ដែល​ត្រូវបាន​កម្លាំង​នគរបាល​ប៉ុស្តិ និង ខណ្ឌ ដឹកនាំ​ដោយ អធិការ​ខណ្ឌ​លោក ទៀង ច័ន្ទ​សារ ចុះទៅ​ចាប់ខ្លួន​ភ្លាមៗ​ដែរនោះ រួមមាន​ទី ១ ឈ្មោះ ហិន ចាន់​ធួន អាយុ ១៨ ឆ្នាំ មុខរបរ​ជា​កម្មករ ទី ២ ឈ្មោះ​ហិន ចាន់​ធិ​ម អាយុ ២១ ឆ្នាំ មុខរបរ​ជា​កម្មករ​ស្នាក់នៅ​ជាមួយគ្នា (​ចូលរួម​សកម្មភាព​វាយ​ទៅលើ​ជនរងគ្រោះ​) និង ​ទី​៣ ឈ្មោះ​ហិន​ចាន់​ថូន អាយុ ២៥ ឆ្នាំ មុខរបរ​កម្មករ ស្នាក់នៅ​ផ្ទះជួល​ផ្លូវ​បេតុង​ក្រុម​៣​ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែត​ត្រ​លេខ ៦ (​ជនដៃដល់​ប្រើ​ដាវ​ចាក់​សំលាប់​ជនរងគ្រោះ​) ។​

ស្រវឹងស្រា ៣ នាក់បងប្អូន ព្រួត​គ្នា​ចាក់​សម្លាប់​យុវជន​ម្នាក់​

មុនពេល​កើតហេតុ​នេះ ជនរងគ្រោះ​ដើរ​មកដល់​កន្លែង​កើត ហេតុ​បាន​ជួប​ជាមួយ​ជនសង្ស័យ ៣ នាក់ បងប្អូន​កំពុង​អង្គុយលេង​ក៍បាន​ប្រើ​ពាក្យសំដី​មិន​សំរម្យ​ដាក់គ្នា​ឈានទៅដល់​ការ​វាយ​ប្រតាយប្រតប់​គ្នា បន្ទាប់មក​ឈ្មោះ ហិន ចាន់​ធួន រត់​ទៅយក​ដាវ​ពី​ផ្ទះ​ចាក់​សំដៅ​ជនរងគ្រោះ​ត្រូវចំ​ក្បាល ត្រង់​សៀតផ្កា​ខាងឆ្វេង​និង​កំភួនដៃ​ខាងឆ្វេង ពេល​ដឹក​ដល់​មន្ទីរពេទ្យបង្អែក​គីឡូម៉ែត្រ​លេខ ៦ ជនរងគ្រោះ​ក៏បាន​ស្លាប់ ។ ក្រោយពី​ចាប់ខ្លួន កម្លាំង​នគរបាល​បាន​ដកហូត​ដាវ ១ ដើម បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​ការសួរនាំ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ឫស្សកែវ ដើម្បី​ចាត់ការ​តាមច្បាប់ ៕ សុថា​ត់​

ស្រវឹងស្រា ៣ នាក់បងប្អូន ព្រួត​គ្នា​ចាក់​សម្លាប់​យុវជន​ម្នាក់​ស្រវឹងស្រា ៣ នាក់បងប្អូន ព្រួត​គ្នា​ចាក់​សម្លាប់​យុវជន​ម្នាក់​ស្រវឹងស្រា ៣ នាក់បងប្អូន ព្រួត​គ្នា​ចាក់​សម្លាប់​យុវជន​ម្នាក់​ស្រវឹងស្រា ៣ នាក់បងប្អូន ព្រួត​គ្នា​ចាក់​សម្លាប់​យុវជន​ម្នាក់​ស្រវឹងស្រា ៣ នាក់បងប្អូន ព្រួត​គ្នា​ចាក់​សម្លាប់​យុវជន​ម្នាក់​ស្រវឹងស្រា ៣ នាក់បងប្អូន ព្រួត​គ្នា​ចាក់​សម្លាប់​យុវជន​ម្នាក់​