ចង់ដឹងស្បែក ខាងក្នុងរបស់ រថយន្ត Ford មានគុណភាព កំរិតណាទេ?

ភ្នំពេញ៖ ការប្រើប្រាស់រថយន្ត មួយរយៈពេលយូរ  វាជារឿងជៀសមិនផុតដែលសមា្ភរៈទាំងនោះអាចនឹងបង្ហាញនូវភាព ចាស់សឹករិចរឹល ដោយសារការអង្គុយ ការច្រត់ដៃទៅលើទ្វារ ការកាន់ចង្កូតជាដើម។ ដូច្នេះ តើក្រុមហ៊ុន Ford បានធ្វើអ្វីខ្លះ ដើម្បីជួយដោះស្រាយបញ្ហាអស់ទាំងនេះ?

ដើម្បីធានាគុណភាព នៃប្រភេទក្រណាត់ ស្បែក និងប្លាស្ទិចបំពាក់នៅខាងក្នុងរថយន្ត ក្រុមការងារ Ford បានយករាល់សម្ភារៈប្រើនៅខាងក្នុងរថយន្ត មកធ្វើតេស្តយ៉ាងល្អិតល្អន់ ជាមួយនឹងការទាញ ការកោស ការធ្វើតេស្តទៅលើក្លិន និងការធ្វើតេស្តទៅលើភាពធន់ និងស្នាមប្រឡាក់ ដោយសារសារធាតុផ្សេងៗដូចជា កាហ្វេ ជាតិប្រេង និងធូលីដីជាដើម។

ការធ្វើតេស្តសាកល្បងនេះ គឺដើម្បីធានាគុណភាពសម្ភារៈរឹងមាំ  ប្រើប្រាស់បានយូរ ធន់នឹងស្នាមប្រឡាក់និងស្នាមឆ្កូតផ្សេងៗ។ សម្ភារៈទាំងនោះត្រូវបានឆ្លងកាត់ ការធ្វើតេស្តយ៉ាងផ្ចិត ផ្ចង់ជាច្រើនដំណាក់កាលដូចជា៖
១.ការធ្វើតេស្តដោយកោស ដោយម្រាមដៃទៅលើគំរូប្លាស្ទិក ផ្សេងគ្នាដើម្បីមើលទៅលើភាពរឹងមាំរបស់វា។
២.ការធ្វើតេស្តទៅលើភាពធន់នឹងការ ប្រឡាក់ក្រណាត់ទាំងនោះ ត្រូវឆ្លងកាត់ការប្រឡាក់នឹងសារធាតុផ្សេងៗ បន្ទាប់មកយកទៅលាងសម្អាតម្ដងទៀត ដើម្បីត្រួតពិនិត្យភាពធន់នឹងការ ប្រឡាក់របស់សាច់ក្រណាត់។
៣.ការធ្វើតេស្តនឹងការប្រឡាក់ពណ៌ ដោយយកសម្ភារៈដែលមានព៌ណផ្សេងគ្នាមកត្រដុសនឹងស្បែកកៅអីរថយន្ត ដើម្បីពិនិត្យមើលថាតើមានដានប្រឡាក់ទៅនឹងកៅអីឬទេ។
៤.ការធ្វើតេស្តចុងក្រោយដោយយក ក្រណាត់ទៅកកិតនឹងដំដែកដែល មានធ្មេញស្រួច ជាច្រើនដងរហូត ៦០០ជុំ ដើម្បីសាកល្បងពីភាពរឹងមាំរបស់វា។

លើសពីនេះទៀត ក្រុមការងាររបស់ Ford ក៏បានធ្វើតេស្តទៅលើក្លិនរបស់សម្ភារៈផ្សេងៗ ដើម្បីធានាគ្មានក្លិនរំខានដល់អ្នកបើកបរ។ ការធ្វើតេស្តយ៉ាងល្អិតល្អន់នេះ គឺជាការបញ្ជាក់ពីការ   ប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Ford ក្នុងការផ្តល់ជូននូវរថយន្ត ដែលមានគុណភាពដល់អតិថិជន  និងនៅតែបន្តធានាឱ្យបាននូវស្តង់ដារនៃការ ប្រើប្រាស់យូរអង្វែង និងមានផាសុកភាពជៀស វាងការបំពុលបរិស្ថាន។
ដើម្បីឲ្យកាន់តែយល់ច្បាស់ ប្រិយមិត្តអាចទស្សនា Video ដូចខាងក្រោម:

ចង់ដឹងស្បែក ខាងក្នុងរបស់ រថយន្ត Ford មានគុណភាព កំរិតណាទេ?

ចង់ដឹងស្បែក ខាងក្នុងរបស់ រថយន្ត Ford មានគុណភាព កំរិតណាទេ?

ចង់ដឹងស្បែក ខាងក្នុងរបស់ រថយន្ត Ford មានគុណភាព កំរិតណាទេ?

ចង់ដឹងស្បែក ខាងក្នុងរបស់ រថយន្ត Ford មានគុណភាព កំរិតណាទេ?

ចង់ដឹងស្បែក ខាងក្នុងរបស់ រថយន្ត Ford មានគុណភាព កំរិតណាទេ?