តុលាការសាក សួរប្តីប្រពន្ធក្នុង ករណីបើកហាង កាហ្វេបង្កប់ សេវាផ្លូវភេទ

ភ្នំពេញ៖ ប្តីប្រពន្ធពីរនាក់ ដែលជាប់ពាក់ព័ន្ធ នឹងករណី បើកហាង កាហ្វេ បង្កប់អាជីវកម្ម ផ្លូវភេទ ត្រូវបាននគរបាល ការិយាល័យ ប្រឆាំង ការជួញដូរ មនុស្ស និងការពារ អនីតិជន រាជធានី ភ្នំពេញ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៦ បញ្ជូនមក អយ្យការអម សាលាដំបូង រាជធានីភ្នំពេញ ដើម្បីចាត់ការ តាមច្បាប់ ដោយភ្ជាប់សេចក្ដី សន្និដ្ឋានចោទ ប្រកាន់ពីបទ សញ្ចារកម្ម ។ រហូតមកទល់ ព្រលប់ថ្ងៃដដែល តុលាការពុំទាន់ សម្រេចយ៉ាងណា នៅឡើយទេ ។

សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ ឈ្មោះ ម៉ៅ វណ្ណៈ អាយុ ៣០ ឆ្នាំ  និង ប្រពន្ធ ឈ្មោះ គឹម ធី រ៉េ ន អាយុ ២៥ ឆ្នាំ ត្រូវបាន នគរបាល ឃាត់ខ្លួន កាលពីរសៀល ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅចំណុចផ្ទះ គ្មាន លេខ ផ្លូវ លេខ ៥៩៨ តំបន់ ត្រឡោកបែក សង្កាត់ បឹងកក់ ២ ខណ្ឌទួលគោក ។ ក្នុងនោះ នគរបាលរក ឃើញនារី ៣នាក់ ដែលបម្រើ សេវានេះ រួចបញ្ជូន ទៅមន្ទីរ សង្គមកិច្ច និង ស្តារនីតិសម្បទារ រាជធានីភ្នំពេញ ។

នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចរក ឃើញស្រោម អនាម័យប្រើរួច និង ពុំទាន់ប្រើមួយ ចំនួនទុក ជាវត្ថុតាង ៕