ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​យោងតាមរបាយការណ៍របស់ក្រសួងការងារនិង​បណ្តុះបណ្តាលវិជ្ជាជីវៈ​ ​ដែលត្រូវបានបង្ហាញឡើងនៅក្នុងសន្និបាត​​បូកសរុបការងារប្រចំា​ឆ្នាំ២០១៥និង​លើកទិសដៅការងារឆ្នាំ២០១៦ ​បានឲ្យដឹងថា​ ​នៅក្នុងឆ្នាំ២០១៥កន្លងមកក្រសួងបានផ្តល់​សេវាមុខរបរ ​និងរកការងារជូនប្រជាពលរដ្ឋ​សរុប៩៩ ៧០៨នាក់ (ស្រី៦៦៥០៨នាក់) ក្នុងនោះការងារនៅក្នុងប្រទេសចំនួន៧៣ ៤០៨នាក់ (ស្រី៥៦ ៥៣០នាក់)​ ​និងការងារក្រៅប្រទេសចំនួន ២៦ ៣០០នាក់​​ (ស្រី៩៩៧៨នាក់) ​​ក្នុងនោះប្រទេសថៃ១៦ ១៦៣នាក់ ​(ស្រី៦៥៣៧នាក់) ​កូរ៉េ ​៧៨៣២នាក់(ស្រី១៨៤២​នាក់) ជប៉ុន ​១៣៩៩នាក់(ស្រី៩១៥នាក់) ​ម៉ាឡេស៊ី ៨០៧នាក់(ស្រី៥៨៥នាក់) ​​សិង្ហបុរី ៩៩នាក់(ស្រី៩៩នាក់) សរុប ៩៩ ៧០៨នាក់ (ស្រី៦៦៥០៨នាក់)។ ​