Smart បរិច្ចាក​ប្រាក់ ៣០ ម៉ឺនដុល្លារ​សង់​អាគារ​ស្នាក់​នៅ​​ដល់និស្សិត​នៅ​វិទ្យាស្ថានជាតិ​ប្រៃសនីយ៍​

Smart បរិច្ចាក​ប្រាក់ ៣០ ម៉ឺនដុល្លារ​សង់​អាគារ​ស្នាក់​នៅ​​ដល់និស្សិត​នៅ​វិទ្យាស្ថានជាតិ​ប្រៃសនីយ៍​

ក្រុមហ៊ុន Smart បាន​បរិច្ចាគ​ប្រាក់​ជាង ៣០ ម៉ឺន​ដុល្លារ​ដើម្បី​កសាង​អគារ​ស្នាក់​​នៅ​របស់​និស្សិត​សិក្សា​នៅ​​វិទ្យាស្ថាន​ជាតិ​ប្រៃសណីយ៍​ទូរគមនាគមន៍​និង​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា​ (NIPTICT) ដែល​អាច​ផ្ទុក​សិស្ស​ ១០០ នាក់​បន្ថែម​ទៀត។

 

Smart បរិច្ចាក​ប្រាក់ ៣០ ម៉ឺនដុល្លារ​សង់​អាគារ​ស្នាក់​នៅ​​ដល់និស្សិត​នៅ​វិទ្យាស្ថានជាតិ​ប្រៃសនីយ៍​

 

ឯកឧត្ដម ​ប្រាក់ សុខុន រដ្ឋ​មន្រ្តី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​​បាន​កោត​សរសើរ​ដល់​​ក្រុមហ៊ុន Smart ដែល​បាន​បរិច្ចាក​ថវិកា​​​ក្នុង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​​ តាម​រយៈ​ការ​ផ្តល់​ថវិកា​សាងសង់​អាគារ​ស្នាក់​​​នៅ​ដល់​និស្សិត​ដែល​នឹង​ជួយ​សម្រួល​ការ​លំបាក​សម្រាប់​និស្សិត​ដែល​មក​ពី​បណ្តា​ខេត្ត​ឆ្ងាយ​ៗ​អាច​មាន​លទ្ធភាព​មក​បន្ត​ការ​សិក្សា​នៅ​ក្នុង​វិទ្យា​ស្ថាន​ជាតិ​​បាន​កាន់​តែ​ងាយស្រួល​។

 

លោក​ថា បេសកម្ម​របស់​វិទ្យាស្ថាន​ជាតិ​ប្រៃសនីយ៍​​​គឺ​បណ្ដុះបណ្ដាល​អ្នក​ជំនាញ​ដែល​មាន​សមត្ថភាព​ខ្ពស់​ជាមួយ​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​​ជួយ​ដល់​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ទូរគមនាគមន៍ និង ICT ដែល​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​​ការ​ជួយ​អភិវឌ្ឃ​​ប្រទេស​កម្ពុជានិង​​ការ​ធ្វើ​សមាហរណកម្ម​ខ្លួន​ចូល​ទៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន។

 

របាយការណ៍​ស្តី​ពី​និរន្តរភាព​ក្នុង​ឆ្នាំ ២០១៤ ក្រុមហ៊ុន Smart បាន​រាយការ​ថា​បាន​រួម​ចំណែក​ ១,៥% នៃ​ផលិតផល​ក្នុង​ស្រុក​សរុប​ទាំង​មូល (GDP) នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​បាន​បង្កើត​ការងារ​ដោយ​ផ្ទាល់​និង​ប្រយោល​ដល់​ពលរដ្ឋ​កម្ពុជា​ប្រមាណ ៦៦.០០០ នាក់ ព្រម​ទាំង​រួម​ចំណែក​ជា​អ្នក​បង់​ពន្ធ​ច្រើនជាង​គេ​បំផុត​រហូត​ដល់​​ជាង ១១៧ លាន​ដុល្លារ​អាមេរិក​ទៅ​ក្នុង​ថវិកា​ជាតិ​អំឡុង​ពី​ឆ្នាំ​២០០៨ ដល់​ឆ្នាំ​២០១៤។ ​ក្នុង​ឆ្នាំ ២០១៥ ក្រុមហ៊ុន Smart ក៏​បាន​ជាប់​ជា​ក្រុមហ៊ុន​រួម​ចំណែក​ការងារ​សង្គម​​ច្រើន​បំផុតដោយ Global Banking and Finance Review។

 

លោក ថូម៉ាស ហ៊ុន ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ “យើង​​មាន​ការ​សប្បាយ​ចិត្ត​ជា​ខ្លាំង​ដោយ​បាន​ចូល​រួម​​កសាង​អាគារ​ស្នាក់​នៅ​​របស់​វិទ្យាស្ថាន​ជាតិ​ប្រៃសនីយ៍​ ដែល​ជា​គំនិត​ផ្តួច​ផ្តើម​របស់​ក្រសួង​ប្រៃសនីយ៍​​និង​ទូរគមនាគមន៍​​កម្ពុជា”។

 

ការ​ចូលរួម​ចំណែក​ហិរញ្ញវត្ថុ​សម្រាប់​ការ​សាងសង់​អាគារស្នាក់​នៅ​​នេះ នឹង​អនុញ្ញាតិ​ឲ្យ​សិស្ស​និស្សិត​កម្ពុជា​​យ៉ាង​ហោច​ណាស់ ១០០ នាក់​បន្ថែមទៀត​​​បាន​ចូលសិក្សា​រហូត​ដល់​ចប់​ចុង​ចប់​ដើម។

 

លោក សេង សុភាព ​ដែល​ជា​នាយក​វិទ្យាស្ថាន​បាន​កោត​សរសើរ​ចំពោះ​ក្រុមហ៊ុន Smart ដែល​បាន​បរិច្ចាគ​ទឹក​ប្រាក់​របស់​ខ្លួន ដើម្បី​ជួយ​សម្រួល​ដល់​និស្សិត​ក្រីក្រ​ដែល​មក​ពី​បណ្ដា​ខេត្ត​គ្មាន​ផ្ទះ​ នៅ​ក្រុង​ភ្នំពេញ​ឲ្យ​ទទួល​បាន​អប់រំ​មួយ​យ៉ាង​កក់​ក្ដៅ។

 

លោក​មើល​ឃើញ​ការ​រួម​ចំណែក​ពី​វិស័យ​ឯកជន​មាន​សារសំខាន់​និង​ដៃគូ​មិន​អាច​ខ្វះ​បាន​ ដើម្បី​ជួយ​អភិវឌ្ឍ​ធនធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា​​​។​

 

 

NIPTICT ជា​ស្ថាប័ន​ស្រាវជ្រាវ​និង​បណ្តុះបណ្តាល​ផ្តួចផ្តើម​ឡើង​ដោយ​ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍​នៅ​ដើម​ឆ្នាំ​២០១៤ ដែល​ជា​សាកលវិទ្យាល័យ​ឯកទេស​ដំបូង​ផ្តោត​សំខាន់​នៅ​ក្នុង​វិស័យ​ទូរគមនាគមន៍​ និង ICT នៅក្នុង​ប្រទេស​កម្ពុជា​។

 

ស្ថាប័ន​នេះ​មានទីតាំង​​នៅ​ក្នុង​អាគារ​ជាប់​ទីស្តីការ​គណៈរដ្ឋមន្រ្តី (អាគារ​អតីត NIDA)។ ការ​សាងសង់​បាន​បញ្ចប់​ហើយ​អាច​ឲ្យ​និស្សិត​ ៨០០ នាក់​បាន​ស្នាក់នៅ​និង​សិក្សា​អប់រំ។

 

ជាមួយ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ពី Smart ក្រសួង​ប្រៃសនីយ៍​និង​ទូរគមនាគមន៍​នឹង​កសាង​ “អាគារ​ស្នាក់នៅ Smart” ដែល​អាច​ផ្ទុក​សិស្ស​បាន​រហូត​ដល់​​ទៅ ១០០ នាក់​បន្ថែម រួម​ជាមួយ​បន្ទប់​សិក្សា​ ផ្ទះបាយ​និង​កន្លែង​ចត​ម៉ូតូ។

 

អត្ថបទ៖ រក្សា