ភ្នំពេញក្រោនប្រកាសឯកសណ្ឋាន និង កីឡាករថ្មី

ភ្នំពេញ:     ​ភ្នំពេញ​:​ក្លិប​បាល់ទាត់​ដែលជា​ជើងឯក league ឆ្នាំ​ចាស់​បានប្រកាស​ពី​ឯកសណ្ឋាន​ថ្មី​របស់ខ្លួន​តាមរយៈ​ស​ន្និ​សីទ​កាសែត​ មួយនា​រសៀល​ថ្ងៃទី​១៨​កុម្ភៈ​គឺ​មួយថ្ងៃ​មុន league រដូវ​កាល​ថ្មី​ឈាន​មកដល់ ។​

​    ​ជាមួយនឹង​ការធ្វើ​សន្និសីទកាសែត​នេះ​ក្លិប​បាល់ទាត់​ដែលមាន​ធនធាន​មួយ​នេះ ​បានប្រកាស់​ពី​សមាសភាព​កីឡា​ករ​ថ្មី​របស់ខ្លួន​ចំនួន ៤ រូប​ទៀត​ដែល​ទើបនឹង​ទិញ​បាន ។​

​    ​លោក ឬ​ទ្ធី សំណាង​ដែលជា​ម្ចាស់​ក្លិប​បាល់ទាត់​ភ្នំពេញ​ក្រោ​ន​បាន​ឲ្យ​ដឹងថា​លោក​ មានលទ្ធភាព​ទិញ​កីឡាករ​ថ្មី​សម្រាប់​រដូវ​កាល​ថ្មីនេះ​ដោយសារតែ​លោក​បានទទួល ​អ្នក​ឧបត្ថម្ភ​ថ្មី​គឺ​ក្រុមហ៊ុន Smart ដែល​បាន​ចុះ​កុងត្រា​ជួយ​ក្លិប​របស់លោក​រយៈពេល ៣ ឆ្នាំ ។​

​    ​កីឡាករ​ថ្មី​ចំនួន ៤ រូបនោះ​គឺ​កីឡាករ​ជនជាតិ​នី​ហ្ស៊េ​រី​យ៉ា George Kelechi មាន​វ័យ​២៥​ឆ្នាំ​ដែលជា​ខ្សែ​ប្រ​យុទ្ធ​ធ្លាប់​លេង​ឲ្យ​ក្លិប​អាស៊ី​អឺ​រុ​ប ​ដោយ​រកបាន​គ្រាប់​បាល់​ចំនួន​២៣​គ្រាប់​កន្លងមក ។ កីឡាករ​ជនជាតិ​បារាំង Anthony Aymard វ័យ​២៧​ឆ្នាំ​ធ្លាប់​លេង​ឲ្យ​ក្លិប​ពាក់កណ្ដាល​អាជីព​(Semi-Professional)​ នៅ​ប្រទេស​កំណើត​របស់ខ្លួន ។​កីឡា​ ករ​វ័យ​២៧​ឆ្នាំ​រូបនេះ​ធ្លាប់​ក្នុង League របស់​សឹង្ហ​បូរី​គឺ​លេង​ឲ្យ​ក្លិប Tanjong Pagar United រយៈពេល ៥​ឆ្នាំ ។​

​    ​កីឡាករ​ខ្មែរ​សញ្ជាតិ​បារាំង Thierry Neou ធ្លាប់​លេង​នៅ​ប្រទេស​បារាំង​មុន​មក​នៅ​កម្ពុជា​ហើយ​កាលពី​រដូវ​កាល​មុន​លេង ​ឲ្យ​ក្លិប CMAC ។ មួយរូប​ទៀត​ជា​អ្នកចាំទី​ជនជាតិ​អេ​ស្ប៉ា​ញ​ឈ្មោះ Abel Yebenes មាន​វ័យ​២០​ឆ្នាំ​គេ​មានកំណើត​នៅ Catalonia ហើយ​មុន​មកលេង​ឲ្យ​ក្លិប​ភ្នំពេញ​ក្រោ​ន​គេ​លេង​ឲ្យ​ក្លិប CE El Catllar​នា​ប្រទេស​កំណើត​របស់ខ្លួន ។​

​    ​ជាមួយគ្នានេះ​ក្នុងខណៈដែល​គ្រូបង្វឹក​ចាស់​ជនជាតិ​ស្វី​សគឺ​លោក Sam Samuel Schweingruber បាន​ឡើង​ថា​នៈ​ជា​អ្នកចាត់ការ​ទូទៅ​របស់​ក្លិប​នោះ​គ្រូបង្វឹក​ថ្មី​ត្រូវ​ បានមក​ជំនួស​ដែល​គ្រូ​ថ្មី​នេះ​មាន​អាយុ​២៩​ឆ្នាំ​ជា​ជនជាតិ​អេ​ស្ប៉ា​ញ​មាន ​ស្រុកកំណើត​នៅ Bacelona ។ គ្រូបង្វឹក​រូបនេះ​កំពុងតែ​កាន់ UEFA A-License ។ ជាស​មួយ​នឹង​បទ​ពិសោធន៍​លេង​បាល់​ក្នុងប្រទេស​កំណើត​របស់​ខ្លួន​នោះ​លោក​ ធ្លាប់​ធ្វើជា​គ្រូបង្វឹក​នៅ​ប្រទេស​កំណើត ស្វី​ស និង ហ្វាំ​ង​
 ឡង់​មុននឹង​មក​ធ្វើជា​គ្រូ​របស់​ភ្នំពេញ​ក្រោ​ន ។​

​    ​លោក​ឬ​ទ្ធី សំណាង​អះអាងថា​ឯកសណ្ឋាន​ថ្មី​របស់លោក​សម្រាប់​លេង​ក្នុងផ្ទះ​គឺ​ពណ៌​ក្រហម និង ពណ៌ ស ។​ចំពោះ​ឯកសណ្ឋាន​លេង​ក្រៅ​ផ្ទះ​គឺ​ពណ៌​ត្រួយ​ចេក និង មួយឈុត​ទៀត​ពណ៌​ខ្មៅ​ទឹកមាស ។ លោ​កល​មាន​ជំនឿ​ចិត្ត​ថា​ក្លិប​របស់លោក​នឹង​លើក​ពាន​នៅ​រដូវ​កាល​ថ្មី​នេះ​ ទៀត​ជាមិនខាន ។​