​យន្តហោះ​ឯកជន ​ដ៏​ទំនើប​របស់ ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីដ តម្លៃ ៥០០ លាន​ដុល្លារ​

Doliprane TVC

​ព្រះអង្គម្ចាស់​អា​រ៉ា​ប៊ី​សា​អូឌីត អាល់​វ៉ា​លី​ដ (Alwaleed) គឺជា​មហាសេដ្ឋី​ដែលមាន​ទ្រព្យ​ស្តុកស្តម្ភ​ជាង គេ​ក្នុង​ពិភពលោក​ដោយមាន​ទ្រព្យ​សម្បត្តិ​សរុប ៣១២០០ លាន​ដុល្លារ​អាមេរិក ។ ព្រះអង្គម្ចាស់​មាន​យន្តហោះ​ឯកជន​ចំនួន ៣ គ្រឿង​ដែល​ក្នុងនោះ​រួមមាន យន្តហោះ​ធុន A380, Boeing 747 និង យន្តហោះ​ដឹក​អ្នកដំណើរ​ធុន A321 ។ នៅក្នុង​យន្តហោះ​និ​មួយៗ​សុទ្ធ​តែមាន​បំពាក់ និង តុ​ប តែង​គ្រឿង​សម្ភារៈប្រើប្រាស​យ៉ាង​ប្រណីតៗ ប៉ុន្តែ​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ខ្លាំងជាងគេ​នោះ គឺ​ប្រភេទ​យន្ត ហោះ​ធុន A380 ដែលជា​យន្តហោះ​ឯកជន​ធំជាងគេ​ក្នុង​ពិភពលោក និង មានតម្លៃ​រហូតដល់​ទៅ ៥០០ លាន ដុល្លារ​ឯណោះ ។​

​យន្តហោះ​ឯកជន ​ដ៏​ទំនើប​របស់ ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីដ តម្លៃ ៥០០ លាន​ដុល្លារ​

តាមពិត​ប្រភេទ​យន្តហោះ​ធុន A380 គឺជា​ប្រភេទ​យន្តហោះ​សម្រាប់​ដឹក​អ្នកដំណើរ ដែល​អាច​ផ្ទុក​មនុស្ស បាន ៨០០ នាក់ និង អាច​ហោះហើរ​បាន​ចម្ងាយ​រហូតដល់​ទៅ ១៣០០០​គីឡូម៉ែត្រ ។ ចំពោះ​យន្តហោះ​ឯក ជន​ធុន A380 របស់​ព្រះអង្គម្ចាស់ អាល់​វ៉ា​លី​ដ នោះ គឺ​មិន​ដូចគ្នា​ទៅនឹង​យន្តហោះ​ដឹក​អ្នកដំណើរ​ធម្មតា​ធុន A380 នោះឡើយ​ដោយសារតែ​កៅអីអង្គុយ ៨០០ កៅអី​នោះ​ត្រូវបាន​រើចេញ និង នៅក្នុង​តួ​យន្តហោះ​ទាំង មូល​មាន​ទំហំ​ស្មើនឹង​ទីលាន​វាយ​តើ​ន្នី​ស​ដល់​ទៅ ៣ ឯណោះ ។ ទីបំផុត​យន្តហោះ​ធុន​យ​ក្យ​មួយ​នេះ​បាន​កែឆ្នៃ​ទៅ ជា​វិមាន​ហោះហើរ​ដែល​ក្នុងនោះ​រួមមាន ៣ ជាន់ និង មាន​តម្លើង​កៅអី​ថ្នាក់​លេខ ១ ចំនួន ២០ កៅអី ។ មាន​សាលប្រជុំ​, បន្ទប់​លេង​តន្ត្រី និង ចំរៀង​, រោងភាពយន្ត​, បន្ទប់ទឹក​ធ្វើ​ពី​ថ្ម​ម៉ាប និង កៅអី​ពិសេស​ធ្វើ​ពី​មាស ព្រមទាំង​ជណ្តើរយន្ត​រាងគូទខ្យង ។ ក្រៅពីនោះ​ជាន់​បាត​ក្រោម​យន្តហោះ​បាន​កែឆ្នៃ​ទៅជា​ឃ្លាំង​ផ្ទុក​រថយន្ត ម៉ាក​រ៉ូ​ល​រ៉​យ ដែល​ងាយស្រួល​ពេលដែល​យន្តហោះ​ចុះចត​ម្តងៗ គឺមាន​រថយន្ត​ផ្ទាល់ខ្លួន​ស្រាប់ ។​

​យន្តហោះ​ឯកជន ​ដ៏​ទំនើប​របស់ ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីដ តម្លៃ ៥០០ លាន​ដុល្លារ​

ម្យ៉ាងទៀត​នៅក្នុង​តួ​យន្តហោះ​ទាំងមូល​មាន​បន្ទប់​ជាច្រើន ដោយ​ក្នុងនោះ​រួមមាន​បន្ទប់​ផ្ទុំ​របស់​ព្រះអង្គ ម្ចាស់​ផ្ទាល់ ដែល​នៅ​ខាងក្នុង​នោះ​មាន​តុបតែង​រចនាបទ​ម​ជ្ឃឹ​ម​បូ​៌​ពា និង លោកខាងលិច ។ បន្ទប់​មួយទៀត គឺ ជា​បន្ទប់​សម្រាប់​ប្រជុំ​ផ្នែក​បច្ចេកវិទ្យា​ជាន់ខ្ពស់​អន្តរជាតិ ដែល​នៅលើ​តុ​មាន​អេក្រង់​ចុច​ប្រើប្រាស់ ប្រៀបដូចជា IPAD យ​ក្យ​ដ៏​ធំ​មួយគ្រឿង ។ បន្ទប់​មួយទៀត គឺជា​បន្ទប់​សម្រាប់​ស្តាប់ភ្លេង និង ចម្រៀង ដែល​អាច​ផ្ទុក​បាន​មនុស្ស ១០ នាក់ ហើយក៏​ជា​បន្ទប់​ដែលមាន​បំពាក់​ដោយ​ផ្ទាំង​អេក្រង់​អេ​ឡិច​ទ្រនិច​ដែល​អាច​មើលឃើញ​ទេស ភាព​ផ្សេងៗ នៅពេលដែល​យន្តហោះ​កំពុងតែ​ហោះ​ឆ្លងកាត់ ។ បន្ទប់​ពិសេស​មួយទៀត​សម្រាប់​ព្រះអង្គម្ចាស់ ផ្ទាល់​ក្នុង​ការធ្វើ​ពិធី​សក្ការៈ​សាសនា ។ ចំណែកឯ​ជណ្តើរយន្ត​រា​គូទ​ខ្យង​ពី​ជាន់​ក្រោម​ដល់​ជាន់​ទី ៣ និង ជណ្តើរ យន្ត​ផ្ទាល់​របស់​ព្រះអង្គម្ចាស់​យាងចុះ​ឡើង​ពេល​មាន​បើក​អង្គប្រជុំ​ម្តងៗ ។

​យន្តហោះ​ឯកជន ​ដ៏​ទំនើប​របស់ ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីដ តម្លៃ ៥០០ លាន​ដុល្លារ​

​អ្វីដែល​ពិសេស​ជាងគេ​នោះ គឺមាន​បំពាក់​ម៉ាស៊ីន​កុំព្យូទ័រ​ខ្នាត​ធំ ១ គ្រឿង​សម្រាប់​គ្រប់គ្រង​តំបន់​ប្រារព្ធ​ពិធី​​សាសនា ហើយ​បើទោះជា​យន្តហោះៗ​ទៅដល់​ទីណា​ក៏ដោយ ក៏​វា​បាន​តម្រង់ទិស​ដោយ​ស្វ័យប្រវត្តិ​ឆ្ពោះ ទៅកាន់ ទីក្រុង Mecca ដែរ ៕ គ ឡេង​

​យន្តហោះ​ឯកជន ​ដ៏​ទំនើប​របស់ ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីដ តម្លៃ ៥០០ លាន​ដុល្លារ​ ​យន្តហោះ​ឯកជន ​ដ៏​ទំនើប​របស់ ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីដ តម្លៃ ៥០០ លាន​ដុល្លារ​ ​យន្តហោះ​ឯកជន ​ដ៏​ទំនើប​របស់ ​ស្តេច​អា​រ៉ា​ប៊ី​សា​អូឌីដ តម្លៃ ៥០០ លាន​ដុល្លារ​