អូបាម៉ា នឹងធ្វើទស្សនកិច្ច ជាប្រវត្តិសាស្ត្រ ទៅកាន់គុយបា

ប្រភពព័ត៍មានរបស់ BBC បានឲ្យដឹងនៅថ្ងៃនេះថា នៅសប្តាហ៍ក្រោយនេះ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងមានគម្រោងធ្វើទស្សនកិច្ច ជាលើកតំបូងរបស់ខ្លួន និងជាលើកទី២ ក្នុងប្រវត្តិសាស្ត្រអាមេរិក ដែលមានប្រធានាធិបតិ បានធ្វើដំណើរទៅ កាន់ប្រទេសគុយបា។

លោកអូបាម៉ា នឹងក្លាយជាប្រធានាធិបតីទី២ ក្នុងប្រវត្តិសាស្ត្រ ដែលនឹងត្រូវធ្វើទស្សនកិច្ច ទៅកាន់ប្រទេសក្នុង ទ្វីបអាមេរិកឡាទីនមួយនេះ ដែលកាលពីឆ្នាំ១៩២៨ ប្រធានាធិបតីតំបូងបង្អស់ គឺជាលោក Calvin Coolidge ដែលបានធ្វើដំណើរ ទៅកាន់ប្រទេសកោះមួយនេះ។ អ្នកនយោបាយខាង គណបក្សសាធារណៈ បានរិះគុណនូវទស្សកិច្ចនេះថា អាមេរិកមិនគួរអនុញ្ញាតិឲ្យមាន ដំណើរទស្សនកិច្ចនេះ កើតឡើងនោះទេនៅពេល ដែលគ្រួសាររបស់លោក Castro នៅកំពុងកាន់អំណាចនៅឡើយ។

គួរបញ្ជាក់ផងដែរថា អាមេរិក និងគុយបានព្យាយាមធ្វើការ ស្តារឡើងវិញនូវចំណងមិត្តភាព រវាងប្រទេសទាំងពីរ ឲ្យមានភាពប្រសើរឡើងវិញ តាមរយៈការបើកទូលាយ ផ្នែកការធ្វើដំណើរ និងពាណិជ្ជកម្មផងដែរ នៅពីក្រោយការជាប់គាំង អស់រយៈពេល ៥៤ឆ្នាំ មកហើយនោះ៕

អូបាម៉ា នឹងធ្វើទស្សនកិច្ច ជាប្រវត្តិសាស្ត្រ ទៅកាន់គុយបា