សមត្ថកិច្ច ឃាត់ខ្លួនមុខ សញ្ញាចែកចាយ គ្រឿងញៀន ពីរនាក់ប្តីប្រពន្ធ បញ្ជូនទៅតុលាការ

ស្ទឹងត្រែង៖ កម្លាំងសមត្ថកិច្ចការិយាល័យប្រឆាំង គ្រឿងញៀន នៃ ស្នងការដ្ឋាន នគរបាល ខេត្តស្ទឹងត្រែង ឃាត់ខ្លួនមុខ សញ្ញាចាស់ ពីរនាក់ប្តី ប្រពន្ធ ពាក់ព័ន្ធ និងការចែកចាយ គ្រឿងញៀន បញ្ជូនមកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត ធ្វើការសួរនាំ ។ការឃាត់ខ្លួន មុខសញ្ញា ចាស់ចែកចាយ គ្រឿងញៀន សមត្ថកិច្ចធ្វើ ឡើងនៅវេលា ម៉ោង១២ថ្ងៃត្រង់ ក្នុងថ្ងៃទី១៨កុម្ភៈនេះ ត្រង់ចំនុច ភូមិត្រពាំងព្រីង សង្កាត់/ក្រុងស្ទឹងត្រែង ។  សមត្ថកិច្ច នគរបាល នៃការិយាល័យ ប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា៖ ក្រោយពីធ្វើ ការសាក សួររួចមក សមត្ថកិច្ចជំនាញ បានក សាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់ តុលាការ ។  សមត្ថកិច្ចជំនាញ បានឲ្យដឹងទៀតថា៖ ជនសង្ស័យពីរនាក់ប្តី ប្រពន្ធ ជាមុខសញ្ញាចាស់ ក្នុងការ ចែកចាយ គ្រឿងញៀន ខាងលើនេះ ឈ្មោះថេត ម៉ៅ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិ ខ្មែរឥស្លាម មុខរបរមិន ពិតប្រាកដ មានទីលំនៅ បណ្តោះអាសន្ន ក្នុងភូមិ ត្រពាំងព្រីង សង្កាត់ /ក្រុងស្ទឹងត្រែង ។ ចំពោះជនសង្ស័យ ឈ្មោះថេត ម៉ៅនេះ ធ្លាប់មានដីកា បង្គាប់ឲ្យចាប់ ខ្លួន ម្តងរួចមកហើយ ពីបទជួញ ដូរគ្រឿងញៀន កាលពីពេល កន្លងទៅ ។និងម្នាក់ទៀត ឈ្មោះ ញ៉ាន អៀក ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមិន ពិតប្រាកដ ស្នាក់នៅប ណ្តោះអាសន្ន ក្នុងភូមិ ត្រពាំងព្រីង សង្កាត់/ក្រុងស្ទឹងត្រែង ។ ពេលឃាត់ ខ្លួនជនសង្ស័យ សមត្ថកិច្ចជំនាញ ដកហូតបាន គ្រឿងញៀន ប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ២កញ្ចប់តូច មានទម្ងន់ស្មើនិង១,៣ក្រាម ។  បច្ចុប្បន្ន ជនសង្ស័យ ទាំងពីរនាក់ប្តី ប្រពន្ធរួម និងវត្ថុតាង គ្រឿងញៀន ត្រូវបានបញ្ជូនទៅ កាន់តុលាការចាត់ការ ទៅតាមផ្លូវច្បាប់ ៕

សមត្ថកិច្ច ឃាត់ខ្លួនមុខ សញ្ញាចែកចាយ គ្រឿងញៀន ពីរនាក់ប្តីប្រពន្ធ បញ្ជូនទៅតុលាការ