រឿង «Star Wars» បញ្ចាំង​មួយថ្ងៃ​បាន​ចំណូល 33 លាន​ដុល្លារ​នៅ​ចិន​

រឿង «Star Wars» បញ្ចាំង​មួយថ្ងៃ​បាន​ចំណូល 33 លាន​ដុល្លារ​នៅ​ចិន​

ដោយ៖ ​សូរ្យសែង​: មហា​ភាពយន្ត​សង្គ្រាម​អវកាស «Star Wars» បាន​បំផ្លាញ​ស្ថិតិ​នៃ​ការរកចំណូល​ពី​ការដាក់​បញ្ចាំង​នៅ​ថ្ងៃ​ដំបូង​នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន ចំនួន 33 លាន​ដុល្លារ​សហរដ្ឋអាមេរិក ។​

​តាម​ប្រភពព័ត៌មាន​បរទេស រាយការណ៍​ពី​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃទី ១០ មករា ឆ្នាំ ២០១៦ ថា​ក្រុមហ៊ុន ឌី​ស​នី (Disney) ថ្លែងថា ខ្សែភាពយន្ត​រឿង «Star Wars» របស់​អ្នកគ្រប់គ្រង ចេ​.​ចេ​. អ៊ែ​ប​រ៉ា​ម កំពូល​រក​ចំណូល ពី​ទីផ្សារ​ដ៏​ធំ​នៅក្នុង​ប្រទេស​ចិន លំដាប់​ទី ២ នៃ​ឧស្សាហកម្ម​ភាពយន្ត ដោយ​បើក​បញ្ចាំង​នៅ​ថ្ងៃ​ដំបូង កាលពី​ថ្ងៃទី ៩ មករា ឆ្នាំ ២០១៦ នេះ បាន​ចំណូល​ដ៏​ច្រើន​បំផុត​ចំនួន 33 លាន​ដុល្លារ​សហរដ្ឋអាមេរិក (133.843.100.000 រៀល​) ។​

​រឿង​«Star Wars» ជា​ស្នាដៃ​របស់លោក ច​ច លូ​កាស ក៏​រកចំណូលបាន​ខ្ពស់​នៅក្នុង​ប្រទេស​កាណាដា សហរដ្ឋអាមេរិក​ដែរ សរុប​នៅ​ទូទាំង​ពិភពលោក ត្រឹម​ថ្ងៃ​ព្រហស្បតិ៍ ទី ៧ មករា បាន​ចំនួន 1.600 លាន​ដុល្លារ​សហរដ្ឋ ។​

​មហិច្ឆតា​របស់​ចិន​ចង់​បំបែក​ស្ថិតិ​ចំណូល ពី​ខ្សែភាពយន្ត​រឿង «​អវតារ (Avatar)» ដែល​រកចំណូលបាន​ខ្ពស់បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ហូលីវូដ ចំនួន 2.800 លាន​ដុល្លារ​សហរដ្ឋ ក្រោយពី​ដាក់​បញ្ចាំង​កាលពី​ខែធ្នូ ឆ្នាំ ២០០៩ មក ៕

រឿង «Star Wars» បញ្ចាំង​មួយថ្ងៃ​បាន​ចំណូល 33 លាន​ដុល្លារ​នៅ​ចិន​

រឿង «Star Wars» បញ្ចាំង​មួយថ្ងៃ​បាន​ចំណូល 33 លាន​ដុល្លារ​នៅ​ចិន​


Related