ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តបន្ទាយមានជ័យ ៖ មេបញ្ជាការ​យោធភូមិ​ភាគ​ទី​៥​កម្ពុជា​និង​មេបញ្ជាការ​ភូមិភាគ​ទី​១​ថៃ​បាន​ជួប​សំណេះសំណាល​លើ​ស្ពាន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​កម្ពុជា និង​ខាង​ថៃ​ច្រក​ទ្វារ​ខ្ល​ង​លឹ​ក​នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​។ ភាគី​កម្ពុជា​មាន​លោក គោ​ស៊ុំ សា​រឿ​ត អភិបាលខេត្ត​បន្ទាយ មាន​ជ័យ លោក​ឧត្តមសេនីយ៍ទោ ឯក អូន មេបញ្ជាការ​រង​និង​ជា នាយសេនាធិការ​យោធភូមិ​ភាគ​ទី​៥ លោក វួ​ច អូន ប្រធាន​គណៈកម្មការ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​និង​មន្ត្រី​កម្លាំង​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត​។

ភាគី​ថៃ​មាន​លោក​ឧត្តមសេនីយ៍ទោ ថេ ភុង​ថិ​ប​យះ​ចន្ទ មេទ័ព​ភូមិភាគ​ទី​១ និង​មន្ត្រី​កម្លាំង​បាន​ចូលរួម​ជា​ច្រើន​រូប​។ លោក​ឧត្តមសេនីយ៍ទោ ឯក សំ​អូន បាន​ប្រាប់​ថា​៖ ប្រតិភូ​មេទ័ព​ភូមិភាគ​ទី​១​ថៃ​ដែល​ជួប​សំណេះសំណាល​គឺ​ក្នុង​គោលបំណង​សហប្រតិបត្តិការ​រួម​គ្នា​រវាង​យោធភូមិ​ភាគ​ទី​៥​កម្ពុជា​និង​ទ័ព​ភូមិ​ទី​១​ថៃ​ក្នុង​គោលបំណង​ពង្រឹង​សន្តិសុខ​តាម​បន្ទាត់​ព្រំដែន​។ ត្រូវ​ចូលរួម​ទប់ស្កាត់​បទល្មើស​តាម​បន្ទាត់​ព្រំដែន​មាន​បទល្មើស​គ្រឿងញៀន​ឆ្លង​ដែន ជួញដូរ​អាវុធ​ខុសច្បាប់ ជួញដូរ​មនុស្ស ពលករ​ចំណាកស្រុក​ខុសច្បាប់ ទំនិញគេចពន្ធ​ខុសច្បាប់​ផ្សេង​ៗ​ទៀត​៕