ចង់​លូត​កម្ពស់​សូម​បរិភោគ​អាហារ​ទាំងនេះ​!

ចង់​លូត​កម្ពស់​សូម​បរិភោគ​អាហារ​ទាំងនេះ​!

កម្ពស់​របស់​មនុស្ស​ម្នាក់ៗ​ត្រូវបាន​កំណត់​ដោយ​ហ្សែ​ន​សុខភាព​និង បរិស្ថាន​ជុំវិញ​ខ្លួន​។ ការលូតលាស់​នឹង​ធ្លាក់​ចុះ​ក្រោយពេល​មនុស្សពេញវ័យ​។ ប៉ុន្តែ​យើង​អាច​ជួយ​ការលូតលាស់​នេះ​បាន​ដោយ​ការ​ទទួលទាន​អាហារ​ដែល ត្រឹមត្រូវ​។​

- អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​៖ តាម គេហទំព័រ​ការលូតលាស់​របស់​យុវវ័យ​បានឲ្យដឹងថា​ក្នុងកំឡុងពេល ៣០​ឆ្នាំ ដំបូង​នៃ​ជីវិត​ឆ្អឹង​របស់​មនុស្ស​យើង​ធ្វើ​ការសាងសង់​ឆ្អឹង​បន្ថែមទៀត​ហើយ និង​រក្សា​ទុក​ជាតិ​កាល់ស្យូម​។ ជាតិ​កាល់ស្យូម​មាន​សារសំខាន់​ខ្លាំងណាស់​សម្រាប់​ធ្វើឲ្យ​ឆ្អឹង​រឹងម៉ាំ ហើយ​វា​ល្អ​បំផុត​ប្រសិនបើ​អ្នក​ធ្វើ​លំ​ហាត់​បន្ថែម​។ អាហារ​ដែល​សម្បូរ​ជាតិ​កាល់ស្យូម​មានដូចជា​ទឹកដោះគោ​គ្រឿង​បរិភោគ​ផលិត​ពី ទឹកដោះគោ​ប្រភេទ​បន្លែ​មាន​ស្លឹក​និង​ត្រី​សា​ឌី​ន​។​

- អាហារ​សម្បូរ​វីតាមីន​A៖ ឆ្អឹង​រឹង​ម៉ាំ​ដោយសារ​វីតាមីន​និង​សារធាតុ​ខនិជ​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន​A មានដូចជា​ថ្លើម​សត្វ​ស៊ុត​ផ្នែក​ពណ៌​លឿង​ការ៉ុត​ឆៅ​និង​ម្ទេស​ប្លោក​ពណ៌ ក្រហម​។ អ្នក​ក៏​អាច​បន្ថែម​វីតាមីន​A ទៅ​ក្នុង​ការ​ទទួលទាន​ប្រចាំ​ថ្ងៃ​ដោយ​ការប្រើ​ថ្នាំ​វីតាមីន​A បានដែរ​។ ប៉ុន្តែ​ការ​ទទួលទាន​វីតាមីន​A ច្រើនពេក​អាច​បង្ករ​ឲ្យទៅ​ជា​ជាតិពុល​។​

- អាហារ​សម្បូរ​វីតាមីន​D៖ វីតាមីន​D ជួយ​ធ្វើឲ្យ​ឆ្អឹង​រឹងម៉ាំ​។ អាហារ​ដែល​សម្បូរ​វីតាមីន​D មាន​ថ្លើម​សត្វ​សាច់គោ​ត្រី​គ្រឿង​បរិភោគ​ផលិត​ពី​ទឹកដោះគោ​និង​ស៊ុត​។ វីតាមីន​D ក៏​មាន​លក់​ជា​ប្រភេទ​ថ្នាំ​វីតាមីន​បន្ថែម​ដែរ​។​

- អាហារ​សម្បូរ​ប្រូតេអ៊ីន​៖ ប្រូតេអ៊ីន​មាន​សារសំខាន់​ចំពោះ​ជាលិកា​និង​កម្លាំង​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​មានដូចជា​សាច់​គ្រឿង​បរិភោគ​ផលិត​ពី ទឹកដោះគោ​និង​ពពួកសត្វ​ក្នុង​ទឹក​ដែល​មាន​សម្បក​ដូចជា​ក្តាម​និង​បង្គា​។​

- អាហារ​សម្បូរ​សារធាតុ​ស័ង្កសី​៖ ស័ង្កសី ជួយ​ដល់​ការលូតលាស់​នៃ​ឆ្អឹង​និង​កម្លាំង​ភាព​ស៊ាំ​។ អាហារ​ដែល​សម្បូរ​ទៅ​ដោយ​សារធាតុ​នេះ​មានដូចជា​គ្រំ​សមុទ្រ (oysters) ពពួក​សណ្តែក​សាច់ជ្រូក​សាច់មាន់ ពពួក​គ្រាប់សណ្តែក​គ្រាប់​ផ្លែឈើ​និង​ស៊ុត​សត្វ​៕​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។