វិធី​ងាយៗ​ក្នុងការ​កម្ចាត់​មុន​ច្រមុះ​

វិធី​ងាយៗ​ក្នុងការ​កម្ចាត់​មុន​ច្រមុះ​

ច្រមុះ​មាន​ក្រពេញ​ប្រេង​ជាច្រើន​ហើយ​វា​គឺជា​កន្លែង​ដែល​ច្រើន​តែ​មាន​មុន ។ អ្នក​អាច​កំចាត់​មុននេះ​បាន​ដោយ​ការ​ស្ទីម​, ប្រើ​ទឹក​លាង​សម្អាត​មុខ​ឬ​ម៉ាស្ស​បក​មុន​ប៉ុន្តែ​មុន​ភាគច្រើន​គួរតែ​ទុក ឲ្យ​វា​បាត់​ទៅ​វិញ​ដោយ​ខ្លួន​វា​។​
 

ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​កំចាត់​មុន​លើ​ច្រមុះ​ដោយ​ប្រើ​ម៉ាស្ស​បក មុន​៖

១. ចូរ​រៀបចំ​ម៉ាស៊ីន​ស្ទីម (​ចំហុយ​) មុខ​ហើយ​បើ​កវា​។ បន្ទាប់​មក​អង្គុយ​ជិត​ម៉ាស៊ីនស្ទីម​ហើយបែរ​មុខ​ដាក់​លើ​វា​ដើម្បី​ស្ទីម​។ ចូរ​ស្ទី​មមុខ​ឲ្យបាន ១០​នាទី បន្ទាប់​មក​បិត​ម៉ាស៊ីន​។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ថា​វិលមុខ​នៅមុន ១០​នាទី ចូរ​បិត​ម៉ាស៊ីន​ហើយ​ចាកចេញ​។​

២. បន្ទាប់​មក​លាង​សម្អាត​ដៃ​របស់​អ្នក​ជាមួយនឹង​សាប៊ូ​ដែល​គ្មាន​ជាតិ​ប្រេង​ហើយ​ជូត​ឲ្យ​ស្ងួត​។​

៣. ជំហាន​បន្ទាប់ អ្នក​ត្រូវ​យក​ទឹក​ក្តៅ​ឧណ្ហៗ​មក​ជូត​លើ​ច្រមុះ​របស់​អ្នក​ថ្នមៗ​ឲ្យ​សើម ហើយ​ដាក់​សាប៊ូ​លាងមុខ (cleanser) បន្តិច​នៅលើ​ចង្អុលដៃ​របស់​អ្នក​។​

៤. ចូរ​យក​សាប៊ូ​លាង​មុន​នោះ​មក​ម៉ាស្សា​លើ​ច្រមុះ​របស់​អ្នក​។ ចូរ​កុំ​ភ្លេច​លាង​ផ្នែក​ខាងក្នុង​នៃ​ច្រមុះ​របស់​អ្នកផង​។ បន្ទាប់​មក​លាង​វា​ចេញ​ហើយ​យក​កន្សែង​មក​ផ្តិត​ឲ្យ​ស្ងួត​។​

៥. បន្ទាប់មក​យក​ម៉ាស្ស​បក​មុន​ច្រមុះ​មក​បិត​លើ​ច្រមុះ​របស់​អ្នក​ហើយ​ទុក​វា ប្រហែល ៥​នាទី ឬ​អាន​ការណែនាំ​នៅ​លើ​សម្បក​ផលិតផល​ដើម្បី​កំណត់​ម៉ោង​ឲ្យបាន​ត្រឹមត្រូវ​ទៅ តាម​ផលិតផល​នី​មួយៗ​។​

៦. បក​ម៉ាស្ស​ចេញ​។​

៧. លាង​សម្អាត​ច្រមុះ​របស់​អ្នក​ដោយ​ប្រើ​ទឹក​ក្តៅ​ឧណ្ហៗ​ដើម្បី​សម្អាត​មុន​ដែល​ជ្រុះ​ចេញមក​។​

៨. ដាក់​ថ្នាំ​ព្យាបាល​មុន​បន្តិច​នៅលើ​ចុង​ម្រាមដៃ​របស់​អ្នក​ហើយ​ម៉ាស្សា​លើ​ច្រមុះ​។​

​ចំណាំ​៖ អ្នក​មិន​គួរ​ច្របាច់ ឬ​ញិច​មុន​នោះ​ឡើយ​ព្រោះ​វា​អាច​បង្ករ​ឲ្យមាន​ស្នាមឬ​កើត​មាន​មុន​កាន់តែច្រើន​៕

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី18  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។