ពាន​រង្វាន់​កីឡាករ-កីឡា​ការិនី​ជន​ពិការ​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥


ពាន​រង្វាន់​កីឡាករ-កីឡា​ការិនី​ជន​ពិការ​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥

ពាន​រង្វាន់​កីឡាករ​ជន​ពិការ​ឆ្នើម​កម្ពុជា​ប្រចាំ​ឆ្នាំ​២០១៥ បាន​ធ្លាក់​ទៅ​លើ​កីឡាករ​រត់​ប្រណាំង ប៊ុង ហុង។ ចំណែក​ពាន​រង្វាន់​កីឡា​ការិនី​ឆ្នើម បាន​ធ្លាក់​ទៅ​លើ​កីឡា​ការិនី​រត់​ប្រណាំង ធិន សេងហុង។

 

១. ប៊ុង ហុង (ម្ចាស់​ពាន​រង្វាន់​កីឡាករ​ជន​ពិការ​ឆ្នើម)
កីឡាករ​ជន​ពិការ​ដៃ​រូប​នេះ​បាន​ឈ្នះ​មេដាយ​មាស​ពី​ព្រឹត្តិការណ៍​កីឡា Sea Para Games ឆ្នាំ២០១៥ នៅ​ប្រទេស​សិង្ហបុរី។ រូបគេបានចូលជម្រើសជាតិឆ្នាំ២០០៩ និង​បាន​ចេញ​ទៅ​ប្រកួត​ពាន​រង្វាន់​ប៉ារ៉ាហ្គេម​ទ្វីប​អាស៊ី។

 

ពាន​រង្វាន់​កីឡាករ-កីឡា​ការិនី​ជន​ពិការ​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥

 

២. ធិន សេងហុង (ម្ចាស់​ពាន​រង្វាន់​កីឡា​ការិនី​ជន​ពិការ​ឆ្នើម)
ធិន សេងហុង ជា​កីឡា​ការិនី​ជន​ពិការ​រត់​ប្រណាំង​​កម្ពុជា និង​បាន​ឈ្នះ​មេដាយ​ប្រាក់​ពី​ព្រឹត្តិការណ៍​ SEA PARA Games នៅ​ប្រទេស​សិង្ហបុរី​ឆ្នាំ​២០១៥។

 

ពាន​រង្វាន់​កីឡាករ-កីឡា​ការិនី​ជន​ពិការ​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥ពាន​រង្វាន់​កីឡាករ-កីឡា​ការិនី​ជន​ពិការ​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥

 

កម្មវិធី​​ Cambodia Sports Award​ នេះ​​រៀប​ចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ឧបត្ថម្ភ​ដោយ​ Naga World ព្រម​ទាំង​​ដៃ​គូ​ផ្សព្វផ្សាយ​ផ្លូវ​ការ​​ដោយ​ Sabay៕

 

អត្ថបទៈ គង់ វិសាល