គ្រូ​ប៉េតង់​ សុខ ម៉ុង ឈ្នះ​ពាន​គ្រូ​​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​ ២០១៥

គ្រូ​ប៉េតង់​ សុខ ម៉ុង ឈ្នះ​ពាន​គ្រូ​​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​ ២០១៥

លោក​គ្រូ​បង្វឹក​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជា​លោក​ សុខ ម៉ុង បាន​ឈ្នះ​ពាន​រង្វាន់​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​​២០១៥​​ដែល​លទ្ធផល​នេះ​ត្រូវ​បាន​ប្រកាស​ក្នុង​ពិធី​​ប្រគល់​ពាន​រង្វាន់​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥​នៅ​​មណ្ឌល​កម្សាន្ត​ណាហ្គាវើល​នា​យប់​នេះ។ លោក​គ្រូ​ទទួល​​​ពាន​មួយ និង​ប្រាក់​រង្វាន់​២​ពាន់​ដុល្លារ​អាមេរិក។

 

គ្រូ​ប៉េតង់​ សុខ ម៉ុង ឈ្នះ​ពាន​គ្រូ​​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​ ២០១៥

 

 

កាល​ពី​ឆ្នាំ​​២០១៥​ នេះ​លោក​គ្រូ​បាន​​ដឹក​នាំ​អ្នក​ស្រី​ កែ​ ឡេង​ ដណ្ដើម​បាន​មេដាយ​មាស​ពិភព​លោក​​នៅ​ប្រទេស​ថៃ។ ​នៅ​ព្រឹត្តិការណ៍​ប្រកួត​កីឡា​ប៉េតង់​ជើង​ឯក​អាស៊ាន​លើក​ទី​២​ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ​ក្រុម​ប៉េតង់​កម្ពុជា​​ឈ្នះ​បាន​មេដាយ​៩​គ្រឿង​ក្នុង​នោះ​មាស​៣ ប្រាក់​៣​ និង​សំរឹទ្ធិ៣។ ចំពោះ​ កីឡា​ស៊ីហ្គេម​លើក​ទី​២៨​ នៅ​សិង្ហបុរី​ ប៉េតង់​កម្ពុជា​ដណ្ដើម​បាន​មេដាយ​៩​គ្រឿង​ក្នុង​នោះ​ប្រាក់​៤​ និង​សំរឹទ្ធ៥។

 

 

កម្មវិធី​ជ្រើស​រើស​អត្តពលិក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥ ត្រូវ​បាន​​រៀប​ចំ​លើក​ដំបូង​​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា និង​ឧបត្ថម្ភ​ដោយ​ Naga World ព្រម​ទាំង​ដៃ​គូ​ផ្សព្វផ្សាយ​ផ្លូវ​ការ​ Sabay៕

 

អត្ថបទ៖ ជាន ចាន់រ៉ា​