ស៊ន​ សៀវមី ឈ្នះ​ពាន​​កីឡា​ការិនី​​​​​ប្រជាប្រិយ​ភាព​ប្រចាំ​ឆ្នាំ២០១៥ ​


ស៊ន​ សៀវមី ឈ្នះ​ពាន​​កីឡា​ការិនី​​​​​ប្រជាប្រិយ​ភាព​ប្រចាំ​ឆ្នាំ២០១៥ ​

កីឡា​ការិនី​​​ជម្រើស​ជាតិ​តេក្វាន់ដូ​ ស៊ន សៀវមី ​បាន​ក្លាយ​ជា​កីឡា​ការិនី​​ប្រជាប្រិយ​ភាព​ជាង​គេ​ប្រចាំ​ឆ្នាំ២០១៥ ​បន្ទាប់​ពី​​គណៈកម្មការ​ជាតិ​អូឡាំពិក​កម្ពុជា ​បាន​ប្រកាស​ជយលាភី​ឈ្នះ​ពាន​​នៅ​យប់​​ថ្ងៃទី១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៦។ កញ្ញា​ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​២​ពាន់​ដុល្លារ​អាមេរិក។

 

ស៊ន​ សៀវមី ឈ្នះ​ពាន​​កីឡា​ការិនី​​​​​ប្រជាប្រិយ​ភាព​ប្រចាំ​ឆ្នាំ២០១៥ ​ស៊ន​ សៀវមី ឈ្នះ​ពាន​​កីឡា​ការិនី​​​​​ប្រជាប្រិយ​ភាព​ប្រចាំ​ឆ្នាំ២០១៥ ​កីឡាការនី ស៊ន សៀវម៉ី

​ពាន​រង្វាន់​​អត្តពលិក​ឆ្នើម​ប្រចាំ​​ឆ្នាំ​២០១៥ ត្រូវ​បាន​​បង្កើត​ឡើង​ដោយ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ។ កម្ម​វិធិ​នេះ​បង្កើត​​ក្នុង​គោល​បំណង ជំរុញ​​ដល់​កីឡាករ កីឡា​ការិនី​​ជម្រើស​ជាតិ​កម្ពុជា​ទាំង​អស់​ ប្រឹង​ប្រែង​ក្នុង​សកម្ម​ភាព​កីឡា។

 

សម្រាប់​​​​​​ពាន​រង្វាន់៖

– ពាន​អត្ថបទ​កីឡា​​​ល្អ​បំផុត៖ បាន​ទៅ​អ្នក​សារព័ត៌មាន​ឈ្មោះ Shing Long នៅ​វិបសាយ Khmbestnews ទទួលបានពាន​១​ និង​ប្រាក់​រង្វាន់​១០០០​ដុល្លារ
– ពាន​រង្វាន់​​រួបភាព​​ល្អ​ដាច់​​គេ៖ បាន​ទៅ​អ្នក​ត​រូប​ឈ្មោះ តាំង ឈីនសុទ្ធី នៅ AFP ទទួលបានពាន​១​ និង​ប្រាក់​រង្វាន់​១០០០​ដុល្លារ

 

កម្មវិធី​​ Cambodia Sports Award​ នេះ​​រៀប​ចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ឧបត្ថម្ភ​ដោយ​ Naga World ព្រម​ទាំង​​ដៃ​គូ​ផ្សព្វផ្សាយ​ផ្លូវ​ការ​​ដោយ​ Sabay៕

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​