សែន រ៉ាឌី និង កែ ឡេង ឈ្នះ​ពាន​រង្វាន់​កីឡាករ-កីឡា​ការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥

សែន រ៉ាឌី និង កែ ឡេង ឈ្នះ​ពាន​រង្វាន់​កីឡាករ-កីឡា​ការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥

ក្រោយ​ការ​សម្រិត​សម្រាំង​យ៉ាង​ហ្មត់ចត់​បំផុត គណៈ​កម្មការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​រក​ឃើញ​ម្ចាស់​ពាន​រង្វាន់​កីឡាករ-កីឡាការិនី​ឆ្នើម​បំផុត​ប្រចាំ​ឆ្នាំ២០១៥។ កីឡាករ​វ័យ​ក្មេង សែន រ៉ាឌី ឈ្នះ​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ ខណៈ​កីឡា​ការិនី​ប៉េតង់​ម្ចាស់​ជើង​ឯក​ពិភពលោក​២​សម័យ កែ ឡេង បាន​ឈ្នះ​ពាន​រង្វាន់​កីឡាការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ។

 

១. កីឡាករ សែន រ៉ាឌី​ បាន​​ឈ្នះ​​ពាន​រង្វាន់​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥​ដោយ​ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​៣​​ពាន់​ដុល្លារ​អាមេរិក។
អ្នក​ប្រដាល់​រូប​សង្ហា​នេះ​បាន​ឈ្នះ​មេដាយ​មាស​ពិភពលោក​ពី​ព្រឹត្តិការណ៍​ប្រកួត​ជើងឯក​វ៉ូវីណាម​ប្រចាំ​ឆ្នាំ២០១៥ នៅ​ប្រទេស​អាល់ហ្សេរី និង​ឈ្នះ​ខ្សែក្រវាត់១ ពី​ប្រទេស​បារាំង ព្រម​ទាំង​ឈ្នះ​ការ​ប្រកួត​ជា​ច្រើន​ទៀត​នៅ​កម្ពុជា។

 

សែន រ៉ាឌី និង កែ ឡេង ឈ្នះ​ពាន​រង្វាន់​កីឡាករ-កីឡា​ការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥សែន រ៉ាឌី និង កែ ឡេង ឈ្នះ​ពាន​រង្វាន់​កីឡាករ-កីឡា​ការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥

សែន រ៉ាឌី (ខាង​ស្ដាំ)

 

២. កីឡា​ការិនី កែ ឡេង ឈ្នះ​ពាន​រង្វាន់​កីឡា​ការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥ ​​ដោយ​ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​៣​​ពាន់​ដុល្លារ​អាមេរិក។
កាលពីឆ្នាំ២០១៥ កីឡា​ការិនី កែ ឡេង បាន​ឈ្នះ​មេដាយ​មាស​ប៉េតង់​ពិភពលោក​នៅ​ប្រទេស​ថៃ​ក្នុង​ព្រឹត្តិការណ៍​ការ​ប្រកួត​ជើងឯក​ប៉េតង់​ពិភពលោក។ ឈ្នះ​មេដាយ​មាស​ពី​ការ​ប្រកួត​ជើងឯក​ប៉េតង់​អាស៊ាន​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ ឈ្នះ​មេដាយ​ប្រាក់​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម និង​ឈ្នះ​មេដាយ​សំរឹទ្ធ​ប៉េតង់​ជើងឯក​ទ្វីប​អាស៊ី​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ៕

 

សែន រ៉ាឌី និង កែ ឡេង ឈ្នះ​ពាន​រង្វាន់​កីឡាករ-កីឡា​ការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥សែន រ៉ាឌី និង កែ ឡេង ឈ្នះ​ពាន​រង្វាន់​កីឡាករ-កីឡា​ការិនី​ឆ្នើម​ប្រចាំ​ឆ្នាំ២០១៥

 

កម្មវិធី​​ Cambodia Sports Award​ នេះ​​រៀប​ចំ​ដោយ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ និង​ឧបត្ថម្ភ​ដោយ​ Naga World ព្រម​ទាំង​​ដៃ​គូ​ផ្សព្វផ្សាយ​ផ្លូវ​ការ​​ដោយ​ Sabay៕

 

អត្ថបទៈ គង់ វិសាល