ម៉ៅ ហា​ជី «​ទោះ​មាន​គេ​ជាន់ពន្លិច ក៏​ខ្ញុំ​មិន​ងាយ​ដួល​»

Doliprane TVC

ម៉ៅ ហា​ជី អតីត​បេក្ខជន​ដ៏​លេចធ្លោ​ក្នុង​កម្មវិធី​លំដាប់ថ្នាក់​ពិភពលោក Cambodian Idol ដែល​ជួប​រឿង​ព្យុះ ព័ត៌មាន​មិនល្អ​ផ្ទួនៗ​ជុំវិញ​រឿងរ៉ាវ​ដែល​ល្បី​ថា​លោក​បាន​បំពាន​កុងត្រា​ជាមួយ​កម្មវិធី​ដែល​លោក​ប្រឡង​ខាង​នោះ ពេលនេះ​លោក​ហាក់​ធុញទ្រាន់​នឹង​ព័ត៌មាន​មិនល្អ​ទាំងនេះ រហូត​ចេញ​ជា​សំណេរ​ឆ្លើយ​ទៅ​ក្រុម​អ្នក​រិះគន់​យ៉ាង ចាស់ដៃ ។

ម៉ៅ ហា​ជី «​ទោះ​មាន​គេ​ជាន់ពន្លិច ក៏​ខ្ញុំ​មិន​ងាយ​ដួល​»

​នៅក្នុង​ទំព័រ​បណ្ដាញ​ទំនាក់ទំនង​ផ្លូវការ​របស់លោក លោក​បាន​សរសេរ​សារ​រៀបរាប់​ក្នុងន័យ​លើកទឹកចិត្ត​ខ្លួនឯង និង ហាក់​ហួស​ចិត្តនឹង​អ្នក​រិះគន់ថា «​ចង់​ប្រាប់ថា​មនុស្ស​ខ្ញុំ​នេះ​មិន​ងាយ​ដួល​ទេ​ទោះ​អ្នក​ខំប្រឹង​ជាន់ពន្លិច​យ៉ាងម៉េច​​ក៏ដោយ រឹងមាំ​ណាស់ កុំ​អាង​បិ​ចមួយ​ដើម​ចង់​សរសេរ​អី​ក៏បាន​នោះ​✍​ខ្ញុំ​មិន​ជឿថា​បងប្អូន​អ្នកគាំទ្រ​ខ្ញុំ​រហ័ស​​ជឿ​ដល់​ថ្នាក់​នឹង​ទេ ហ៊ឺ​! ហួសចិត្ត យប់​នេះ​ជួប​ខ្ញុំ​នៅ​ពោធិ៍សាត់​» ។​

ម៉ៅ ហា​ជី «​ទោះ​មាន​គេ​ជាន់ពន្លិច ក៏​ខ្ញុំ​មិន​ងាយ​ដួល​»

​គួរ​បញ្ជាក់ថា បើទោះបីជា​តារា​លេចធ្លោ​ស្រករ​ក្រោយ​រូបនេះ មាន​បញ្ហា​មួយចំនួន​ជាមួយ​ផលិតកម្ម​ហង្ស​មាស ហើយ​មាន​សាធារណជន​មួយចំនួន​បានដាក់​បន្ទុក​លើ​រូបលោក​ថា​ជា​មនុស្ស​រមិលគុណ​ក៏ដោយ ក៏​យើង​សង្កេត ឃើញថា សកម្មភាព​របស់លោក​នៅតែមាន​ភាពលេច​ធ្លោ​ដែលមាន​ការងារ​សិល្បៈ​រត់តាម​លោក​ស្ទើរ​គ្មាន​ពេល ទំនេរ ហើយ​សន្ទុះ​នៃ​ការគាំទ្រ​ក៏​នៅតែមាន​មិនធម្មតា​នោះឡើយ ៕ ភូមិន្ទ​

ម៉ៅ ហា​ជី «​ទោះ​មាន​គេ​ជាន់ពន្លិច ក៏​ខ្ញុំ​មិន​ងាយ​ដួល​» ម៉ៅ ហា​ជី «​ទោះ​មាន​គេ​ជាន់ពន្លិច ក៏​ខ្ញុំ​មិន​ងាយ​ដួល​» ម៉ៅ ហា​ជី «​ទោះ​មាន​គេ​ជាន់ពន្លិច ក៏​ខ្ញុំ​មិន​ងាយ​ដួល​» ម៉ៅ ហា​ជី «​ទោះ​មាន​គេ​ជាន់ពន្លិច ក៏​ខ្ញុំ​មិន​ងាយ​ដួល​» ម៉ៅ ហា​ជី «​ទោះ​មាន​គេ​ជាន់ពន្លិច ក៏​ខ្ញុំ​មិន​ងាយ​ដួល​»