លោក អេង ប៊ុន​ហ៊ាង ត្រូវបាន​ដកតំណែង​ពី​ភិ​បាល​ខេត្ត​បន្ទាប់ពី​ដឹកនាំ​ពោរពេញ​ដោយ​ភាព​អសមត្ថភាព បទល្មើស​ព្រៃឈើ​ផ្ទុះឡើង​ពាសពេញ​ខេត្ត​

​ខេត្តមណ្ឌលគិរី​៖ វត្តមាន​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក្នុង​ពិធី​ដកហូត​តំណែង​អភិបាលខេត្ត​មណ្ឌលគិរី លោក អេង ប៊ុន​ហ៊ាង ឲ្យ​ទៅ​បម្រើ​ការងារ​នៅ​ក្រសួងមហាផ្ទៃ​វិញ ដោយ​លើកឡើងថា​លោក​អេង ប៊ុន​ហ៊ាង​ជិត​ដល់ អាយុ​ចូលនិវត្តន៍ និង​ត្រូវដាក់​ជំនួស​ដោយ លោក ស្វាយ សំ​អ៊ាង ដែល​បច្ចុប្បន្ន​ជា​អភិបាលរង​ខេត្តមណ្ឌលគិរី​។ ពិធី​ផ្ទេរ​ភារកិច្ច​នេះ​ប្រារព្ធ​ធ្វើ​នៅ​ថ្ងៃទី​១៨ ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​សាលាខេត្ត​មណ្ឌលគិរី ។​

អ្នកសម្របសម្រួល​សមា​គម​អាដហុក (ADHOC) ខេត្តមណ្ឌលគិរី លោក សុក រដ្ឋា ដែល​បានទទួល​លិខិត អញ្ជើញ ឲ្យ ចូល រួម​ពិធី​ផ្ទេរតំណែង​អភិបាលខេត្ត​ចាត់ទុក​ការផ្លាស់ប្ដូរ​នេះ​ទំនង​មាន​ជាប់​ទាក់ទិន​ទៅនឹង​បណ្ដឹង​របស់ សហ គម​ន៍ ជនជាតិដើម​ខេត្តមណ្ឌលគិរី ចំនួន ៥​ស្រុក ដែល​បាន​ប្ដឹង​ទាមទារ​ឲ្យ​ដក​អភិបាលខេត្ត​រូបនេះ​ចេញ​ក្រោម ហេតុ ផល​ថា អភិបាលខេត្ត​រូបនេះ​រំលោភសិទ្ធិ​ជនជាតិដើម​ភាគតិច និង​គំរាមកំហែង​ជនជាតិដើម​ភាគតិច​ព្នង មិន​ឲ្យ​គោ រព​ទិវា​សិទ្ធិ ជនជាតិដើម​ពិភពលោក​កាលពី​ឆ្នាំ​២០១៥​។​

លោក​កត់សំគាល់ថា ក្នុង​អាណត្តិ​ដឹកនាំ​របស់​អភិបាលខេត្ត​លោក អេង ប៊ុន​ហ៊ាង មិនអាច​ដោះស្រាយ​បញ្ហា បទ ល្មើស​ព្រៃឈើ និង​បញ្ហា​ជម្លោះដីធ្លី​ដែល​កើតមាន​ច្រើន​ករណី​នោះបាន​ឡើយ ប្រជាពលរដ្ឋ​ទាំង​សហគមន៍ ពួកគាត់ ហាក់​លែង​ជឿជាក់​ទៅលើ​អភិបាលខេត្ត​ហ្នឹង និង​មិនមាន​ភាពជឿ​ទុកចិត្ត​តទៅទៀត​ដែរ ដោយសារ​កន្លងទៅ ពួក គាត់​បានដាក់​ពាក្យ​ប្ដឹង ធ្វើសំណើ​រដាក់​ញត្តិ​ជាច្រើន​ហ្នឹង​ហាក់ដូចជា​មិនបាន​ដោះស្រាយ​ឲ្យ​ពួកគាត់​ទេ​។​

ដោយឡែក​រយ​:​ពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ ការកាប់បំផ្លាញ​ព្រៃឈើ​ទ្រង់ទ្រាយ​ធំ​ធ្វើឡើង​នៅ​ឧទ្យាន​ព្រៃ​ការពារ​អភិ រក្ស​ជីវចម្រុះ​កែវ​សីមា ឧទ្យាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច និង​ឧទ្យាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ណាំ​លៀ និង​ព្រៃ​សហ​គ មន៍​នានា ដោយ​លោក​អភិបាលខេត្ត​រូបនេះ​គ្មាន​វិធានការ​ម៉ឺងម៉ាត់​ក្នុងការ​ទប់ស្កាត់​អ្វី​សោះឡើយ​រហូត​កាលពី​ថ្ងៃទី​១៥ មករា ២០១៦​នេះ​សម្តេច​តេ​ជោ​ចេញ​អន្តរាគមន៍​បង្កើត​គណៈ​កម្ម​ការ​ចម្រុះ​ទប់​ស្កាត និង​បង្ក្រាប​បទ​ល្មើ​ព្រៃឈើ ក្រោម​ការដឹកនាំ​ពី​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា ៕ ឦសាន​២

KA-18-02-2016-14 KA-18-02-2016-15