បុរស​ម្នាក់​កំពុង​ដេក​ក្នុង​អង្រឹង​ត្រូវគេ​លប​ចូលមក​បាញ់​ចំក្បាល​ស្លាប់​

​ខេត្ត​មណ្ឌល​គី​រី​៖ សមត្ថកិច្ច​ស្រុក​កោះ​ញែក​បាន​ឲ្យ​ដឹងថា មាន​ករណី​ឃាតកម្ម បាញ់​ស្លាប់​មនុស្ស ១​នាក់ នៅវេលា ម៉ោង​២១ និង​២៦​នាទី យប់​ថ្ងៃទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​ចំណុច​ក្រុម​គែរ​ពៅ ភូមិ​ក្លង​ឡែ ឃុំ​សុខសាន្ត ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី ។​

បើតាម​ការ​ឲ្យ​ដឹ​របស់​សមត្ថកិច្ច ជនរងគ្រោះ​មានឈ្មោះ​ផ្លា​ល ព្យុ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិ​ព្នង ទីលំនៅ ភូមិ ឃុំ​កើតហេតុ​។ ជនល្មើស​បាន​ប្រើ​កាំភ្លើង​(​មិនទាន់​ដឹង​ប្រភេទ​ព្រោះ​មិនទាន់​រកឃើញ​សំបក​គ្រាប់​) បាន​បាញ់​ជនរងគ្រោះ​ដែល​កំពុង​ដេក​អង្រឹង​ក្នុងផ្ទះ​ចំនួន​១​គ្រាប់​ចំក្បាល​ពី​ខាងក្រោយ​ធ្លា​យមក​ចំ​កណ្តាល​ថ្ងាស ក្រោយ​បាញ់​រួច​ជនល្មើស​បាន​រត់គេចខ្លួន​បាត់ ។ បច្ចុប្បន្ន​កម្លាំង​ប៉ូលិស​កំពុង​យើង​កំពុង​ស្រាវជ្រាវ ៕ ឦសាន​២

KA-18-02-2016-16 KA-18-02-2016-17 KA-18-02-2016-18 KA-18-02-2016-19