ស្ត្រីគ្មានទីពឹង ជួបគ្រោះថ្នាក់ ចរាចរត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ រាជធានីភ្នំពេញ (update)

ខេត្តកណ្តាល ៖ ស្ត្រីម្នាក់គ្មានទីពឹងជួបគ្រោះ ថ្នាក់ចរាចរបន្ទាប់បពី ក្រុមគ្រូពេទ្យជ័យជម្នះ បាន ព្យាបាលយ៉ាង យកចិត្តទុកដាក់ ក្រោយពីលោក ស្នងការជម្រុញ ឲ្យព្យាបាល និងធានា ចេញប្រាក់នោះ ឥឡូវត្រូវបានប ញ្ជូនទៅកាន់ មន្ទីរពេទ្យ រាជធានីភ្នំពេញ ហើយដោយសារ តែស្ថានភាពជំងឺ ធ្ងន់ធ្ងរពេក ។

គួរបញ្ជាក់ថា កាលពីម៉ោងប្រហែលជិត១២យប់ថ្ងៃទី១៧ខែកុម្ភះ ឆ្នាំ២០១៦ នៅតាមបណ្តោយ ផ្លូវលេខ១១៥ ភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានស្ត្រីម្នាក់ បានជួបគ្រោះថ្នាក់ ចរាចរដោយ រថយន្តបុក រងរបួសធ្ងន់ ត្រូវបានកម្លាំង អធិការដ្ឋាន ក្រុង តាខ្មៅ ដឹកនាំលោក ឡាង លន់ អធិការរងទទួល ផែនចរាចរ ផ្លូវគោកដឹកស្ត្រី រងគ្រោះ ទៅកាន់មន្ទីរ ពេទ្យជ័យជម្នះ ដើម្បីជួយសង្គ្រោះ តែគ្រូពេទ្យមិន រវល់ព្យាបាល ទើបលោក ស្នងការដាក់ បទបញ្ជាទៅកម្លាំង របស់លោកឲ្យ លោកគ្រូពេទ្យ ជួយព្យាបាល ស្ត្រីរងគ្រោះ ជាបន្ទាន់ទោះ អស់លុយប៉ុន្មាន ក៏ដោយលោក ជាអ្នកចេញ ឲ្យទាំងអស់។

ប្រភពព័ត៌មានបាននិយាយ ស្ត្រីម្នាក់គ្មាន សាច់ញាតិ ត្រូវបាន រថយន្តមួយគ្រឿង បុកទាំង កំរោល បណ្តាលឲ្យរង របួសផុង លលាក្បាលផ្នែក ខាងមុខ និងបាក់ថ្គាម ផងដែរ ហើយ ត្រូវបាន លោក ឡាង លន់ អធិការរង ក្រុងតាខ្មៅ ដឹកនាំកម្លាំង ដឹកស្ត្រីរងគ្រោះ តាមរថយន្ត សឺរ៉ែនរបស់ អធិការទៅកាន់ មន្ទីរពេទ្យជ័យជម្នះ ដើម្បីជួយសង្គ្រោះ អាយុជីវិត ប៉ុន្តបន្ទាប់ពី ដឹកដល់មន្ទីរ ពេទ្យ គ្រូពេទ្យមិនជួយ ព្យាបាលទំនង ជាមកពីស្ត្រី រងគ្រោះគ្មាន សាច់ញាតិ ដោយទុក អ្នកជំងឺចោល នៅលើរថយន្តនោះ ក្រោយមកដំណឹង នោះក៏បានដឹងដល់ លោក ស្នងការ ទើបលោកស្នងការ ដាក់បទបញ្ជា ឲ្យកម្លាំងខិតខំ យកចិត្តទុកដាក់ ចំពោះស្ត្រីរង គ្រោះ ហើយប្រាប់ លោកគ្រូពេទ្យ ឲ្យជួយព្យាបាល ស្ត្រីរងគ្រោះទោះ អស់លុយប៉ុន្មាន ក៏ដោយលោកជា អ្នកចេញលុយ ទាំងអស់ ទោះបីស្ត្រីរង គ្រោះជាមនុស្ស គ្មានសាច់ញាតិ ឬក៏សតិមិនគ្រប់ ក្តីក៏ជាមនុស្សដែរ មួយសន្ទុះក្រោយ មកទើបគ្រូពេទ្យ ព្រមព្យាបាលស្ត្រី រងគ្រោះ ក្ន្ងហេតុការនេះ ធ្វើឲ្យមតិមហាជន កោតសរសើរចំពោះ លោកស្នងការ ដែលមាន ទឹកចិត្ត សម្បុរសធម៌ជួយ សង្គ្រោះស្ត្រីរងគ្រោះ ក៏ដូចជាជួយរក្សា សន្តិសុខជូន ប្រជាពលរដ្ឋ ខណៈមាន ក្រុមចោរប្លន់ជាបន្ត បន្ទាប់ទូរទាំង ប្រទេសនោះ៕

ស្ត្រីគ្មានទីពឹង ជួបគ្រោះថ្នាក់ ចរាចរត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ រាជធានីភ្នំពេញ (update)

ស្ត្រីគ្មានទីពឹង ជួបគ្រោះថ្នាក់ ចរាចរត្រូវបាន បញ្ជូនទៅកាន់ មន្ទីរពេទ្យ រាជធានីភ្នំពេញ (update)