ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

ខេត្ត​ប៉ៃលិន ៖ ជនសង្ស័យ​ម្នាក់​ត្រូវ បាន​កម្លាំង​នគរបាល​នៃ​អធិការ​ក្រុងប៉ៃលិន សហ​ការណ៍​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ទួល​ល្វា និង​ប៉ុស្តិ៍​ប៉ៃលិន ឆ្មក់​ចូល​ឆែកឆេរ​នៅ​ក្នុង​បរិវេណ​ផ្ទះ​ចាប់ ឃាត់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​ចែកចាយ​គ្រឿងញៀន​ឱ្យទៅ​ម៉ូយ​មួយ​រយៈ​កន្លង​មក ។ កា រ​ចុះ​បង្ក្រាប​នេះ​ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក ជុំ សែន​សទ្ធា ព្រះរាជអាជ្ញា​អម​សា លា​ដំបូង​ខេត្ត និង​ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ សោម ប៉ិ​ម ស្នងការ​រង​ទទួល​ផែន​ប្រ​ឆាំ ង​បទល្មើស​ព្រហ្មទណ្ឌ ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិត​នៅ​ចំណុច​ផ្ទះ​ជនសង្ស័យ​ក្នុងភូមិ សួន​អំពៅ​កើត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ។​លោក អនុសេនីយ៍ទោ អ៊ឹ​ង សុផល នាយ​ផ្នែក​ព្រហ្មទណ្ឌ​នៃ​អធិការ​ក្រុងប៉ៃលិន បានឱ្យ​ថា ជនសង្ស័យ​មាន ឈ្មោះ ចឹក វែង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​សង្កាត់​ខាងលើ ។ លោក​បន្ត​ទៀត​ថា ក្រោយ​ពី​បាន​ទទួល​ព័ត៌មាន​ពី​បណ្តាញ​ខា ង​លើ​លោក​ក៏​បាន​រាយការណ៍​ទៅ​ថ្នាក់លើ និង​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដើម្បី​សុំ​គោ ល​ការណ៍​ក្នុង​ការ​ចុះ​បង្ក្រាប ។

ពេល​ទៅ​ដល់​កន្លែង​កើតហេតុ​ជនសង្ស័យ​បាន​បោះ​កញ្ចប់ បារី​ចោល ហើយ​កម្លាំង​របស់​លោក​ក៏​បាន​ធ្វើការ​ឆែកឆេរ​រួច​ក៏​ប្រទះ​ឃើញ​ថ្នាំ​ញៀន​ប្រភេទ ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​) រួច​ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ  ខាងលើ​យក​ទៅ​អធិការ​ក្រុង​ដើម្បី សួរនាំ​បន្ថែម ។

ចំណែក​ជនសង្ស័យ​បាន​សារភាព​ថា រូបគេ​ពី​មុន​ជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន លុះ​យូរ​ៗ​ទៅ​មាន​មិត្តភក្តិ​សុំ​ទិញ​បន្ត ខណៈ​រូបគេ​ទិញ​ពី​អ្នក​ចែកចាយ​បាន បន្ទាប់​មក​រូបគេ​ក៏​បែកគំនិត ទិញ​មក​ច្រើន ដើម្បី​ចែកចាយ​បន្ត ហើយ​នៅ​មុន​កើតហេតុ រូបគេ​បាន​ទិញ​ពី​បុរស ម្នាក់​មិន​ស្គាល់ឈ្មោះ ១​កញ្ចប់​ធំ តម្លៃ​១០​ម៉ឺន​រៀល ហើយ​យក​មក​បំបែក​បាន​បួន​កញ្ចប់​តូច ដោយ​លក់​ក្នុង​១​កញ្ចប់​តូច តម្លៃ​៤​ម៉ឺន​រៀល លុះ​លក់​ទើបបាន​១​កញ្ចប់​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ ឃាត់ខ្លួន​តែ​ម្តង ។ បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​ស្នងការ​នគ របាល​ខេត្ត ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ៕