វី​ធី​ថែរក្សា​ស្បែ​កមុខ​បែប​ធម្មជាតិ​

Doliprane TVC

ទឹកឃ្មុំ​ និង ​ក្រូចឆ្មា​
​ទឹកឃ្មុំ ២ ស្លា​ព្រា​បាយ
​ក្រូចឆ្មា ១ ផ្លែ​
​លាយ​កូរ​បញ្ចូល​គ្នា​ឲ្យ​សព្វ​ល្អ​ហើយ យកមក​លាប​លើ​ផ្ទៃមុខ ទុក​រយៈពេល ១៥ ចាំ​លាង​ចេញ​ដោយ​ទឹកស្អាត ។​

​ត្រសក់​ និង ​ប៉េងប៉ោះ
​ត្រសក់ ១ ផ្លែ​
​ប៉េងប៉ោះ ១ ផ្លែ​
​កិន​ឲ្យ​ម៉ត់​ចូលគ្នា​យកមក់​លាប​លើ​មុខ ទុក​ប្រហែលជា ១៥-២៥ នាទី លាង​ចេញ​ដោយ​ទឹក​ក្ដៅ​អន់ៗ វា​អាចជួយ​ចំពោះ​អ្នក​ដែលមាន​ស្បែក​មុខស្ងួត ជួយ​ឲ្យ​មាន​សំណើម​ដូច​ធម្មជាតិ ។​

ស៊ុត​ស
​ស៊ុត ១ គ្រាប់​
​លាងមុខ​ចេញ​ឲ្យ​ស្អាត​មុន​និង​លាប​ស៊ុត​ស​ទៅលើ​ផ្ទៃមុខ យើង​គោះ​យកតែ​ស៊ុត​ព​ណ៍ស ដាក់​ចាន កូរ​
​បន្ដិច រួច​យកមក​លាប​លើ​មុខ ទុក​រយៈពេល ១០-៣០ នាទី លាង​ចេញ​ដោយ​ទឹក​ក្ដៅ​អុនៗ ។
​ឬ​យក​ស៊ុត​សមក​លាយ​ជាមួយ​ទឹក​ក្រូ​ឆ្មា ១ ស្លា​ព្រា​កាហ្វេ ស៊ុត ១ ពង់ យកតែ​ទឹកស លាយ​ចូលគ្នា​ឲ្យ​សព្វ យកមក​លាប​លើ​មុខ ទុក​រយៈពេល ១០-៣០ នាទី លាង​ចេញ​ដោយ​ទឹក​ក្ដៅ​អុនៗ ។​

​ម៉ាស់​បិទមុខ​ផ្លែ​អា​វូ​កាដូ​ជាមួយ​ទឹកដោះគោ​ជូ​
​អា​វូ​កាដូ ១ ផ្លែ
​ទឹកដោះគោ​ជូ ១ ស្លា​ព្រា​បាយ​
​លាយ​បញ្ចូល​គ្នា​ឲ្យ​សព្វ យកទៅ​ក្លះ​សេ ៣០ នាទី ក្រោយមក​លាងមុខ​ឲ្យ​ស្អាត​ហើយ យកមក​លាប​លើ មុខ​ទុក​រយៈពេល ១៥ នាទី លាង​ចេញ​ដោយ​ទឹកស្អាត ៕